រដ្ឋាភិបាល​ចិន​ ​បិទ​មិន​ឲ្យ​ទាញ​យក​​កម្មវិធី​​ ​Skype​ ​ក្នុង​ប្រទេស​ខ្លួន

  • 2017-11-23 03:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សម្រាប់​ Call និង​ផ្ញើ​សារ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត Skype ត្រូវ​បាន​បិទ​ចោល​មិន​ឲ្យ Download នៅ​លើ Apple Store និង Google Play Store ក្រោយ​រដ្ឋាភិបាល​ប្រកាស​ថា​ពុំ​មាន​ការ​គោរព​ច្បាប់​ក្នុង​ស្រុក។​

ស្ថាបនិក​កម្មវិធី​ Skype​ ​ដែល​ជា​ក្រុមហ៊ុន Microsoft បាន​ថ្លែង​ប្រាប់​សារព័ត៌មាន BBC ថា "កម្មវិធី​ខ្លួន​ត្រូវ​បាន​គេ​បិទ​ចោល​ជា​បណ្ដោះ​អាសន្ន ហើយ​ពួក​យើង​កំពុង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​វិល​មក​សភាព​ដើម​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន" ។ ប្រភព​ដដែល​បន្ត "យើង​ចង់​ផ្ដល់​អត្ថប្រយោជន៍​នៃ​កម្មវិធី Skype ទៅ​កាន់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក ដើម្បី​សម្រួល​ដល់​ការ​ទំនាក់ទំនង​និង​សហការ​គ្នា"

រំឭក​ថា​កន្លង​ទៅ​នា​ខែ​កក្កដា Microsoft បាន​បដិសេធ​ការ​ផ្ដាច់​ចោល​នូវ​បណ្ដាញ VPN ចំនួន ៦០ ដែល​ជា​សំណើ​នៃ​ច្បាប់​របស់​រដ្ឋាភិបាល​ចិន ម្ល៉ោះ​ទើប​ជា​ដើមទង​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​ថ្ងៃ​នេះ។​ ស្រប​ពេល Apple កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ជា​សាធារណៈ​ខ្លួន​បាន​សម្រេច​​លុប​ចោល​នូវ​បណ្ដាញ VPN ចំនួន ៦៧៤ កម្មវិធី​គិត​តាំង​ពី​ដើម​ឆ្នាំ​នេះ ដោយ​មិន​ចង់​បំពាន​លើ​សំណើ​រដ្ឋាភិបាល​ក្នុង​ស្រុក​សំណូមពរ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ BBC   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម