iPhone X​ ​ម៉ូដែល​ពិសេស​ ​ច្នៃ​ម៉ូដ​ដោយ​ ​Caviar​ ​តម្លៃ​ស្មើ​ផ្ទះ​មួយ​ល្វែង

  • 2017-11-23 04:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Caviar​ ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​ការ​រចនា​ទូរសព្ទ Nokia 3310 សំបក​មាស មាន​រូប​ប្រធានាធិបតី​រុស្ស៊ី​លោក​ ​Vladimir Putin​ ​និង​អាមេរិក​លោក Donald Trump ថ្មីៗ​នេះ​បង្ក​ការ​ចាប់​អារម្មណ៍​ផ្សេង​មួយ​ទៀត​ហើយ​ទាក់ទង​នឹង​ ​iPhone X។

iPhone X​ ​ដែល​ផលិត​ដោយ​ ​Caviar​ ​នេះ​ ​ស្ថិត​ក្នុង​ការ​រចនា​តួ​ខ្លួន​ប្លែក​ខុស​ពី​គេ​ ​ដែល​ ​Imperial Crown​ ​ ស្រោប​ដោយ​មាស​ ​ដាំ​ត្បូង​ទំហំ​ខុសៗ​ពី​គ្នា​ប្រមាណ​ ​៣០០ គ្រាប់​ ​ស្រប​ពេល​ឆ្នូត​កណ្ដាល​មួយ​មាន​ត្បូង​ ​១៤​ ​គ្រាប់​រាង​ធំ​បន្តិច​ ​បន្សំ​នឹង​រូប​សត្វ​ឥន្ទ្រី​ក្បាល ២ ដ៏​កំណាច។

តម្លៃ​ដ៏​កប់​ពពក​របស់​ ​iPhone X​ ​ពិសេស​នេះ​ ​គឺ​មាន​ប្រមាណ​ ​៣៤ ២០០​ ​អឺរ៉ូ​ ​ឬ​ស្មើ​ប្រមាណ​ ​៤០ ២១០​ ​ដុល្លារ​អាមេរិក​សម្រាប់​ម៉ូដែល​ ​៦៤GB៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា