បង្ហាញទីតាំង"ផ្ទះតម្លៃសមរម្យ"សម្រាប់អ្នកមានចំណូលក្រោម ៥០០ដុល្លារ
- 2017-11-23 09:20:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញទីតាំង"ផ្ទះតម្លៃសមរម្យ"សម្រាប់អ្នកមានចំណូលក្រោម ៥០០ដុល្លារ
ចន្លោះមិនឃើញ
ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនមានចំណូលមធ្យមត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលតាមរយៈក្រសួងដែនដី។ គិតត្រឹមពេលនេះ មានក្រុមហ៊ុនចំនួនបីហើយ ដែលបានកំពុងចាប់ផ្ដើម និងសាងសង់ផ្ទះ និងខុនដូមានទីតាំងមិនឆ្ងាយពីទីប្រជុំជនដោយលក់ក្នុងតម្លៃចន្លោះពីជាង ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋមានចំណូលមធ្យមនិងទាបក្រោម ៥០០ដុល្លារ មានលទ្ធភាពនិងឱកាសរស់នៅបានផ្ទះសមរម្យ។
១. គម្រោងផ្ទះតម្លៃសមរម្យចម្ងាយប្រាំបីគីឡូម៉ែត្រពីក្រុងតាខ្មៅ
គម្រោងនេះ ជាការអភិវឌ្ឍរបស់ក្រុមហ៊ុនWorld Bridge Land ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយប្រាំបីគីឡូម៉ែត្រពីក្រុងតាខ្មៅ ដោយដំណាក់កាលទី១ សាងសង់ចំនួន ២២៩៧ខ្នង។ បច្ចុប្បន្ន គម្រោងនេះ បានប្រកាសលក់ដល់អតិថិជនហើយ។
២. គម្រោងផ្ទះតម្លៃសមរម្យចម្ងាយប្រមាណជា ២២ គីឡូម៉ែត្រពីក្រុងភ្នំពេញ
គម្រោងផ្ទះមានតម្លៃសមរម្យនេះស្ថិតតាមផ្លូវជាតិលេខ៥មានចម្ងាយប្រមាណជា ២២ គីឡូម៉ែត្រពីក្រុងភ្នំពេញ។ ជាការអភិវឌ្ឍរបស់ក្រុមហ៊ុនB & BM Development សាងសង់លំនៅដ្ឋានចំនួន ៥ ៣៤០ ខ្នង ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ គម្រោងនេះលំនៅដ្ឋាននេះ បានប្រកាសលក់ជាផ្លូវការផងដែរ។
៣. គម្រោងផ្ទះបែបខុនដូនៅតំបន់ទឹកថ្លា
ជាគម្រោងសាងសង់លំនៅដ្ឋានបែបខុនដូសម្រាប់ប្រជាពលរដ្ឋដែលចង់រស់នៅតំបន់កណ្ដាលទីក្រុង មានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គម្រោងនេះជាការអភិវឌ្ឍរបស់ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា នឹងសាងសង់ខុនដូដំណាក់កាលទី ១ ចំនួនអគារ១០ ចែកជា ៥ ប្លុក ដោយ ១ប្លុក មាន ២អគារ និងមានកម្ពស់ ១៩ជាន់ ទៅ ២៣ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ ២០០០យូនីត ដោយ១យូនីត មានទំហំ ៣x៧ ម៉ែត្រ។
គម្រោងនេះ នឹងប្រកាសលក់នៅដើមឆ្នាំ ២០១៨ ហើយគ្រោងសាងសង់រយៈពេល ៣ឆ្នាំ។ សម្រាប់គម្រោងនេះ លោកអ្នកអាចទាក់ទងទៅកាន់អគ្គនាយកដ្ឋានលំនៅដ្ឋានរបស់ក្រសួងដែនដីដើម្បីសាកសួរពត៌មានលម្អិតបន្ថែម ឬអាចតាមដានសារពត៌មាន Sabayពេលក្រោយ៕
ចុចអានបន្ទាប់
ផ្ទះតម្លៃទាបនិងមធ្យម និស្សិតក៏អាចទិញបានដែរ តែមានភ្ជាប់លក្ខខណ្ឌ
ពិសេសបាត់!អ្នកមានចំណូលមធ្យមនឹងពេញចិត្ត បើដឹងពីលក្ខខណ្ឌទិញ"ផ្ទះតម្លៃសមរម្យ"