អ្នក​គាំទ្រ​នាំគ្នា​ផ្អើលថាតារា​ចម្រៀង Miley Cyrus មានផ្ទៃ​ពោះ

  • 2017-11-24 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​ជា​គណៈកម្មការ​កម្មវិធី ​”The Voice” Miley Cyrus ទើប​តែ​ប្រារព្ធ​ពិធី​ខួប​កំណើត​​​​​​របស់​នាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ក៏​បាន​បង្ហោះ​រូប​ភាព​ខ្លះ​លើ​គណនី  Instagram មុន​ខួប​កំណើត​មួយ​ថ្ងៃ។

ក្នុង​រូប​ភាព​នោះ​នាង​បាន​ពាក់​អាវ​យឺត​រាង​រលុង​ៗ​ហើយដាក់​ដៃ​លើ​ពោះ ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​នាង​មាន​ការ​សង្ស័យ​ថា​នាង​មាន​ផ្ទៃ​ពោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​បាន​ស្រាយ​ចម្ងល់​ជូន​អ្នក​គាំ​ទ្រ​ ដោយ​បង្ហោះ​រូប​ភាព​ដដែល​នៅ​​លើ Instagram Stories របស់​នាង​ ព្រម​ទាំង​បញ្ជាក់​ថា៖ "មិន​មែន​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ទេ គ្រាន់​តែ​ញ៉ាំ អាហារ​ម្យ៉ាង​​ឈ្មោះ​ថា “Tofurky” ចង់​រាប់​តោន​តែ​ប៉ុណ្ណឹង​...សំដី​មិន​សមរម្យ​សោះ!!!!"

កាល​ពី​ថ្ងៃ​ពុធ តារា​ចម្រៀង​រូប​នេះ បាន​បង្ហោះ​រូប​ភាព​ដែល​នាង​ទន្ទឹង​រង់​ចាំ​ថ្ងៃ​បុណ្យ Thanksgiving ដែល​ត្រូវ​ថ្ងៃ​ជាមួយ​គ្នា​នឹង​ខួប​កំណើត​របស់​នាង។ នៅ​ពី​ក្រោម​រូប​មួយ​នោះ​នាង​បាន​សរសេរ​ថា៖ "ជិត​ដល់​ពេល​ធ្វើ​ខួប​កំណើត​ហើយ​! ពិត​ជា​មិន​អាច​រង់​ចាំ​ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ Tofurkey និង​​ជួប​ជុំ​មនុស្ស​ជា​ទី​ស្រលាញ់​នោះ​ទេ! វា​មិន​សម​ទេ​ត្រូវ​ទេ​? #VeganTurkeyBaby"។

ដោយសារ​តែ​រូប​ភាព​នេះ​ ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​យល់​ច្រឡំ​ថា​នាង​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វីៗ​បាន​ដឹង​ច្បាស់​ហើយ​ ពោល​គឺ​នាង​មិន​មាន​ផ្ទៃពោះ​ឡើយ៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម