Miley Cyrus រៀបការជាមួយគូដណ្ដឹង Liam Hemsworth កាលពី៦ខែមុន?
- 2017-11-06 03:40:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miley Cyrus រៀបការជាមួយគូដណ្ដឹង Liam Hemsworth កាលពី៦ខែមុន?
ចន្លោះមិនឃើញ
គូស្នេហ៍មួយគូនេះបានធ្វើឲ្យគេសង្ស័យថាបានរៀបការជាមួយគ្នារួចទៅហើយ ដោយសារតែថ្មីៗនេះអ្នកទាំងពីរបានពាក់ចិញ្ចៀនរៀបការដូចគ្នា ខណៈធ្វើដំណើរកម្សាន្តនៅរដ្ឋ Georgia សហរដ្ឋអាមេរិក។
ពេលនេះទស្សនាវដ្ដី NW magazine បានបញ្ជាក់ថា Liam និង Miley បានរៀបការជាមួយគ្នារួចទៅហើយ តាំងពី៦ខែមុនឯណោះ នៅផ្ទះរបស់ពួកគេនៅ Malibu រដ្ឋកាលីហ្វ័រញ៉ា។
ប្រភពមួយបានប្រាប់ទស្សនាវដ្ដីនោះថា Liam វ័យ ២៧ឆ្នាំ និង Miley វ័យ ២៤ឆ្នាំ បានរៀបការតាំងពី ៦ខែមកម្ល៉េះ គឺអំឡុងខែមេសាឆ្នាំនេះ។ ប្រភពនោះបន្តទៀតថា ពួកគេបានប្រារព្ធកម្មវិធីនេះយ៉ាងស្ងាត់ស្ងៀម ដោយអញ្ជើញតែអ្នកដែលពួកគេស្គាល់តែប៉ុណ្ណោះ ដោយសារអ្នកទាំងពីរមិនទាន់ចង់ឲ្យដំណឹងរៀបការនេះដឹងជាសាធារណៈ។
ពេលនេះ សារព័ត៌មាន The Dailymail ប្រចាំប្រទេសអូស្ត្រាលីកំពុងព្យាយាមទាក់ទងទៅកាន់គ្រួសារពួកគេដើម្បីពន្យល់ពីរឿងនេះ ។
Liam និង Miley បានជួបគ្នាលើកដំបូងតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដោយបានថតរឿង "The Last Song” ជាមួយគ្នា៕
អានអត្ថបទ៖
Miley Cyrus បង្ហាញរាងបង្អួតគូស្នេហ៍អស់ស្ទះ ពេលទៅលេងសមុទ្រជាមួយគ្នា!
MV Malibu ថ្មី Miley Cyrus រៀបរាប់ពីអារម្មណ៍ខ្លួនចំពោះគូដណ្តឹង
Miley Cyrus និយាយរឿងស្មុគស្មាញក្នុងជីវិតផ្លូវភេទរបស់ខ្លួន