Miley Cyrus បង្ហាញ​​រាង​​បង្អួត​​គូស្នេហ៍​​អស់ស្ទះ ពេល​​ទៅ​​លេង​​សមុទ្រ​​ជា​មួយ​​គ្នា​!

  • 2017-10-17 04:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​តារា​ស្រី​​រូប​នេះ​បាន​ចំណាយ​ពេល​ជា​មួយ​​​គូ​ដណ្ដឹង​ ដោយ​បង្ហាញ​រាង​កាយ​ដ៏​សិចស៊ី​ជាមួយ​ឈុត​ហែល​ទឹក (ប៊ីគីនី)។

អំឡុង​ពេល​ដែល​នាង​សម្រាក​លំហែ​កាយ​នោះ សង្កេត​ឃើញ​ថា​ តារា​ចម្រៀង​ស្រី​ ដែល​ជា​គ្រូ​បង្វឹក (Coach) របស់​កម្មវិធី​ The Voice អាមេរិក​រូប​នេះ​បាន​ខ្សែ​ក​មាស​ និង​ក្រវិល​ពេជ្រ​ដ៏​ស្រស់​ស្អាត​ទៀត​ផង។

បើ​ក្រឡេក​មើល​មក​លោក​ Liam​ Hemsworth ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​វិញ ក៏​មាន​ចំណុច​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​ដែរ​ ដោយ​ថ្ងៃ​នោះ​លោក​​បាន​ស្លៀក​ឈុត​ពណ៌​ខ្មៅ​បែប​ជិះ​ស្គី​លើ​ទឹក មើល​ទៅ​សង្ហា​មួយ​បែប។

​គួរ​រម្លឹក​ផង​ដែរ​ ស្នេហា​រវាង​ Miley និងLiam​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៩​ ពេល​ពួក​គេ​ទាំង​ពីរ​បាន​ធ្វើ​ការ​សំដែង​ជា​មួយ​គ្នា​នៅ​ក្នុង​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា​ “The Last Song"។ អ្នក​ទាំង​ពី​បាន​ទាក់ទង​ស្រលាញ់​ ៣​ឆ្នាំ​មក​ហើយ មុន​ពេល​​ប្រកាស​ការ​ភ្ជាប់​ពាក្យ​ជា​លើក​ដំបូង​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១២។ បន្ទាប់​ពី​ការ​បែក​គ្នា​មួយ​រយៈ​​ក្នុង​ឆ្នាំ​២០១៣ តារា​ប្រុស​ស្រី​ទាំង​ពី​នេះ​ក៏​បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​សា​ជា​ថ្មី​នៅ​ដើម​ឆ្នាំ​ពី​ ២០១៦៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែសម្រួល៖ ញ៉េប លាងហេង