Miley Cyrus ច្រៀង​បទ​ ”The Climb” ម្ដង​ទៀត​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ព្រោះ​ហេតុការណ៍​រន្ធត់​១

  • 2017-10-04 02:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ហេតុ​ការណ៍​បាញ់​សម្លាប់​យ៉ាង​រង្គាល​នៅ​ Las Vegas ថ្មីៗ​នេះ​ ដែល​ជា​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ Miley Cyrus សុខ​ចិត្ត​ច្រៀង​បទ​ "The Climb” ដើម្បី​​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​ជន​រង​គ្រោះ​និង​គ្រួសារ​ជាជាង​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន។

នៅ​ក្នុង​កម្មវិធី​ Tonight Show របស់​លោក Jimmy Fallon តារា​ចម្រៀង​វ័យ ២៤​ ឆ្នាំ​រូប​នេះ​បាន​ជ្រើស​យក​បទ​ "The Climb” ដែល​នាង​មិន​ដែល​បាន​ច្រៀង​ក្នុង​រយៈ​ពេល​ ៦​ឆ្នាំ​មក​ហើយ​ម្ដង​ទៀត​ សម្រាប់​ជន​រង​គ្រោះ​ទាំង​អស់​បណ្ដាល​មក​ពី​ហេតុ​ការណ៍​នៅ​​ Las Vegas ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ ៥៩​នាក់​និង​របួស​ជាង​៥០០​នាក់។

ក្នុង​ឱកាស​នោះ​តាម​ពិត​ Miley ត្រូវ​បាន​ត្រៀម​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី "Younger Now” របស់​ខ្លួន​ ប៉ុន្តែ​នាង​សុខ​ចិត្ត​ឆ្លៀត​យក​ឱកាស​នោះ​ច្រៀង​បទ​ "The Climb” វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​ច្រៀង​ចម្រៀង​មួយ​បទ​ទៀត​គឺ​បទ "No Freedom” ជា​បទ​របស់​អ្នក​ចម្រៀង​សញ្ជាតិ​អង់គ្លេស​ Dido៕

តោះ! អីចឹង​មក​ទស្សនា​ទាំង​អស់​គ្នា៖

"The Climb"

"No Freedom"

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី