មក​មើល​ទិដ្ឋភាព​ទាំង​ស្រុង​ភូមិគ្រឹះ​តម្លៃ ៥,៨លាន​ដុល្លារ​របស់ Miley Cyrus ទើប​នឹង​ទិញ!

  • 2017-08-16 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​២៤​ឆ្នាំ Miley Cyrus ទើប​តែ​ទិញ​ភូមិគ្រឹះ​លក្ខណៈ​ស្រុក​ស្រែ​មួយ​កន្លែង​តម្លៃ ៥,៨លានដុល្លារ​ ដែល​មាន​ទីតាំង​នៅ​ស្រុក​កំណើត​របស់​នាង ក្រុង​ Franklin រដ្ឋ Tennessee សហរដ្ឋអាមេរិក។

តារា​ចម្រៀង Miley Cyrus

Miley សព្វថ្ងៃ​កំពុង​រស់​នៅ​រដ្ឋ​ Los Angeles ហើយ​ក៏​មាន​គម្រោង​ទុក​ភូមិគ្រឹះ​របស់​នាង​នៅ​ទី​នោះ​ដែរ ដោយ​មិន​បាន​ប្រកាស​លក់​ទេ។

សម្រាប់​ភូមិគ្រឹះ​ថ្មី​នេះ​ Miley បាន​រៀប​ចំ​ឯកសារ​ទិញ​តាំង​ពី​ចុង​ខែ​កក្កដា​មក​ម្ល៉េះ​ដែល​ជា​ភូមិគ្រឹះ​មាន​ទីធ្លា​ ១៣,៣៥​ហិកតារ​ឯណោះ។

ភូមិគ្រឹះ​នេះ​គឺ​មាន​ទំហំ​ជាង ៦៥០​ម៉ែត្រ​ការ៉េ​ ដែល​មាន​បន្ទប់​គេង​ចំនួន​៥ បន្ទប់​ទឹក​ខ្នាត​ធំ​ចំនួន​៤ និង​ខ្នាត​តូច​ចំនួន​២។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ភូមិគ្រឹះ​នេះ​ក៏​មាន​កន្លែង​ចត​ឡាន​ចំនួន​ ៣ និង​អាង​ហែល​ទឹក​ដ៏​ធំ​មួយ​ផង​ដែរ​។

Miley Cyrus និង​គូដណ្ដឹង Liam Hemsworth

បើ​គិត​ត្រឹម​ពេល​នេះ Miley Cyrus កាន់​កាប់​ភូមិគ្រឹះ​ចំនួន​ ៣​កន្លែង​ហើយ​ ដែល​១​មាន​ទី​តាំង​នៅ​ Malibu រដ្ឋ​ California តម្លៃ ២,៥លាន​ដុល្លារ​និង​មួយ​កន្លែង​ទៀត​នៅ Hidden Hills ក្រុង Los Angeless តម្លៃ​ ៥លានដុល្លារ៕

តោះ! អីចឹង​មក​មើល​ទិដ្ឋភាព​ភូមិគ្រឹះ​នេះ​ទាំង​អស់​គ្នា!

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី