មូលហេតុ ​ឃឹម ឌីម៉ា ​ឈ្នះ ​តែ​មិន​សប្បាយ​ចិត្ត​សោះ ​នៅ Khmer Thai Fight

  • 2017-11-25 13:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃឹម ឌីម៉ា ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​រុស្ស៊ី Mordinov ​ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ Khmer Thai Fight ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។

ក្រោយ​ពី​ការ​ប្រកួត​ចប់​ទៅ​នោះ ​កូន​នាគ​ខ្មៅ ឌីម៉ា ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ទេ ​បើ​ទោះ​ជា​បាន​យក​ឈ្នះ​ហើយ​ក្ដី។ មូលហេតុ​ដោយសារ​តែ​រូបគេ​វាយ​មិន​ចេញ​សោះ ​ដូចជា​អាក់ៗ ​ធ្វើ​ឱ្យ​សមត្ថភាព​ខ្លួន​ប្រើ​មិន​អស់ និង​មិន​អាច​វាយ​ដៃ​គូ​ឱ្យ​សន្លប់​បាន។ មួយ​វិញ​ទៀត ​កត្តា​សំខាន់​នោះ គឺ​រូបគេ​ទើប​តែ​ជា​សះស្បើយ​ពី​របួស​ដៃ ដូច្នេះ​ហើយ​ទើប​បាន​ជា​មិន​អាច​ប្រើប្រាស់​វា​ឱ្យ​បាន​លឿន និង​ល្អ តាម​ចិត្ត​ចង់​បាន​។

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា ​បាន​យក​ឈ្នះ​កីឡាករ​រុស្ស៊ី​ដោយ​ពិន្ទុ ដោយ​ការ​ប្រកួត​៣​ទឹក​មក​នោះ រូបគេ​បាន​ព្យាយាម​វាយ​កែង​ជា​ច្រើន ប៉ុន្តែ​ហាក់​ដូចជា​មិន​ទទួល​បាន​ផល​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​ទេ។

យ៉ាងណាមិញ ជ័យជម្នះ​នេះ​ដែរ ​គឺ​ជា​ជ័យជម្នះ​សំខាន់​មួយ​សម្រាប់​កម្ពុជា ព្រោះ​បាន​ធ្វើ​ឱ្យ​បរទេស​ស្គាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង។ មួយ​វិញ​ទៀត វា​ជា​ព្រឹត្តិការណ៍​ដំបូង​នៅ​កម្ពុជា ដូច្នេះ​ជ័យជម្នះ​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នក​គាំទ្រ៕

អត្ថបទ៖ មុន្នីរម្យ