ក្រោយ​អាហារ​ពេលព្រឹក​កន្លះ​ម៉ោង ធ្វើ​រឿងនេះ អ្នកនឹង​មិនសូវ​ជួប​ពេទ្យ​ទេ​

  • 2017-11-26 03:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​ជា​អ្នក​អាច​ធ្វើ​រឿង​ទាំងឡាយ​ខាង​ក្រោម​នេះ​ក្រោយ​អាហារ​ពេលព្រឹក​ចំនួន​កន្លះ​ម៉ោង នោះ​សុខភាព​អ្នកនឹង​ល្អ​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1.​ ​ក្រោយពេល​ដែល​អ្នក​ពិសារ​អាហារ​ពេលព្រឹក​រួច​កន្លះ​ម៉ោង អ្នក​អាច​ញ៉ាំ​ផ្លែឈើ​បាន​។ ផ្លែ​ឈើ​នោះ​យក​ល្អ​អ្នក​គួរតែ​បរិភោគ​គី​វី ឬ​ស្ត្រ​ប៊ឺ​រី ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​គ្រប់​ប្រភេទ​។ ដូចនេះ វា​នឹង​ធ្វើឲ្យ​ខួរក្បាល​អ្នក​ជ្រះស្រលះ ដោយ​ធ្វើឲ្យ​អ្នក​អាច​បំពេញ​កិច្ចការ​បាន​យ៉ាង​ល្អ​ពេញ​មួយថ្ងៃ​។​

2.​ ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​រួច​ចំនួន​២០​នាទី អ្នក​អាច​ម៉ាស្សា​ជង្គង់​របស់​អ្នក​បាន​។ វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នកដំណើរការ​បាន​យ៉ាង​ល្អ​។​

3.​ ​ប៉ុន្តែ​ក្រោយពេល​ដែល​អ្នក​ពិសារ​អាហារ​ពេលព្រឹក​រួច អ្នក​មិន​គួរ​ហាត់ប្រាណ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នករំលាយ​អាហារ​មិនបាន​ល្អ​។ ម្យ៉ាងទៀត វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ ហើយ​ប៉ះពាល់​ដល់​សរសៃឈាមរ​បស់​អ្នក​ផងដែរ​៕

ប្រភព ៖ health.com.kh