Facebook បន្ថែម​មុខងារ​ថ្មី Mention Friend ថ្មី ដឹង​តែ​ពេញចិត្ត​​ស្តូក​

  • 2017-11-27 01:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ការ Mention ឬ​បញ្ជាក់​ឈ្មោះ​គណនី​ណា​ម្នាក់​ក្នុង Comment លើ Facebook យើង​តែង​ប្រើ Shortcut នៃ​ @ បន្ថែម​នឹង​តួ​អក្សរ​ផ្ដើម​ឈ្មោះ​របស់​ពួក​គេ ប៉ុន្តែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្លះ​ឈ្មោះ​ជាន់​គ្នា​ឬ​ប្រភេទ​ឈ្មោះ​មាន​សញ្ញា​រញ៉េរញ៉ៃ​​អាច​ពិបាក​ក្នុង​ការ Mention ឲ្យ​ត្រឹមត្រូវ។

ថ្មីៗ​នេះ Facebook កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​មុខងារ​សម្ងាត់​មួយ​ផ្សេង​ទៀត ស្រដៀង​នឹង​ការ Tag Friend លើ Post នៃ​រូបភាព ដោយ​បន្ថែម​ប៊ូតុង​មួយ​អាច​ឲ្យ​យើង​ឃើញ​បញ្ជី​ឈ្មោះ​នឹង Scroll មើល ហើយ​រើស​យក​ដោយ​ពុំ​ចាំ​បាច់​វាយ​អក្សរ។ តាម​ការ​រំពឹង​ទុក​មុខងារ​នេះ ក្រៅ​ពី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ មួយ​វិញ​ទៀត​ក៏​ជួយ​ឲ្យ​ដំណើរការ​រហ័ស​ជាង​មុន សម្រាប់​អ្នក​មាន Friend តិច​ផង​ដែរ។​

បច្ចុប្បន្ន Facebook មិន​ទាន់​ឆ្លើយ​តប​ត្រលប់​មក​វិញ​នៅ​ឡើយ ពី​ថ្ងៃ​បរិច្ឆេទ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ នៅ​ពេល​ណា។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អាន​ព័ត៌មានបន្ទាប់

ប្រភព៖ Fonearena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី