ISUZU បាន​នាំម្ចាស់ជើងឯកកីឡាករ​ថៃ មកកាន់​ស​ង្វៀន​ខ្មែរ ដើម្បីដណ្ដើមពាន​រ​ង្វាន់​ពី​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត

  • 2017-11-27 04:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ISUZU បាន​ចូលរួម​រៀបចំ​ការ​ប្រកួត​ប្រដាល់​ក្បាច់គុន​ថៃ​លំ​ដាប់​ពិ​ភព​លោក “THAI FIGHT 2017” វ​គ្គ​ជម្រុះ​ជុំ​ទី​១ គឺ “KHMER - THAI FIGHT” ដោយ​នាំយក​កីឡាករ “​សេន​សា​ថា​ន ភី​.​ខេ សេន​ឆៃ មួយ​ថៃ​យី​ម​” ម្ចាស់​ជើងឯក ISUZU CUP SUPER FIGHT 2017 មក​ប្រកួត​លើស​ង្វៀន​កិត្តិ​យស ដើម្បី​ដណ្ដើមពាន​រ​ង្វាន់​ព្រះរាជទាន​ពី​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និង​ព្រះបាទ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ដោយមាន សម្ដេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​ម​ន្ត្រី រដ្ឋ​ម​ន្ត្រី​ក្រសួងការពារជាតិ ផ្ដល់​កិ​ត្តិ​យស​ចូលរួមជា​គណៈអធិបតី​ក្នុង​ការបើក​ការ​ប្រកួត នៅ​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក រាជធានី​ភ្នំពេញ​។​

ការ​ប្រកួត​ប្រដាល់​ក្បាច់គុន​ថៃ​លំដាប់​ពិភព​លោក “THAI FIGHT 2017” វ​គ្គ​ជម្រុះ​ជុំ​ទី​១ គឺជា​ការជួបគ្នា​ដ៏​អស្ចារ្យ​រវាង​អ្នក​ប្រដាល់​មកពី​ប្រទេស​ផ្សេងៗ​ចំនួន ១៦​រូប សរុប ៨​គូ ដោយ​គូ​សំខាន់​ប្រចាំ​កម្មវិធី​គឺជា​ការជួបគ្នា​រវាង​ម្ចាស់​ជើងឯក​ពាន​រ​ង្វាន់ ISUZU CUP SUPER FIGHT “​សេន​សា​ថា​ន ភី​.​ខេ សេន​ឆៃ មួយ​ថៃ​យី​ម​” ជាមួយ កីឡាករ ទី​អា​កូ កួ​ឡាតេ (Thiago Goulate) មកពី​ប្រទេស​ប្រេ​ស៊ីល ទ​ម្ងន់​មធ្យ​ម ៧០​គ​.​ក ព្រម​ជាមួយ​វត្តមាន​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ​៤​រូប​ពី​ប្រទេស​កម្ពុជា រួមមាន ពេជ្រ ម្ចេស​ខ្មាំង​, ឃឹម ឌី​ម៉ា​, មឿន សុភា និង ឡៅ ចិត្រា រួមជាមួយ​កីឡាករ​ប្រដាល់​ថៃ​ដូចជា សេន​ឆៃ ភី​.​ខេ សេន​ឆៃ មួយ​ថៃ​យី​ម (Saenchai P.K Saenchai Muaythaigym), ប៉​.​ត​.​ថ ពេជ្រ រុងរឿង (P.T.T Petch Rung Ruang) និង សុ​ត សា​ខន ស គ្លិន​មី (Sudsakorn Sor Klinmee)​។​

សម្រាប់​ការ​ប្រកួត “THAI FIGHT 2017” វ​គ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័​ត្រ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ធ្នូ នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ចំណែកវ​គ្គ​ផ្ដាច់​ព្រ័​ត្រ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក ដោយ​ជើងឯក​ពាន​រ​ង្វាន់ “THAI FIGHT 2017” ម្នាក់ៗ នឹង​ទទួលបាន​រ​ង្វាន់រ​ថយ​ន្ត ភី​ក​អា​ប់ “ISUZU D-Max” ព្រម​ជាមួយ​ប្រាក់​សុទ្ធ ១​លាន​បាត (​ស្មើនឹង ១២៣​លាន​រៀល​)​។ ចំណែក​ជើងឯ​ករង​នឹង​ទទួលបាន​ប្រាក់សុទ្ធ ៣​សែន​បាត​(​ស្មើនឹង​ជាង ៣៧០​លាន​រៀល​) ដែល​សរុបរ​ង្វាន់​ជា​ទឹក​ប្រាក់សុទ្ធ​ទាំងអស់​គឺ​ជាង ៤​លាន​បាត​(​ស្មើនឹង​ជាង ៤៩២​លាន​រៀល​)​។​

​កា​រិ​យាល័យ​ទំ​នាក់​ទំ​នង​សាធារណៈ នៃ​ក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd​ ​ទូរ​ស័​ព្ទ​លេខ 0-2966-2127-9

ដោយ៖ ថា ម៉ាលីដា