នាយ ចឺម ធ្វើ​ឲ្យ​​​ តាវ៉ិចទ័រ​ រំជួល​ចិត្ត​​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន​

  • 2017-11-28 02:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​តារា​កំប្លែង​​ និង​ចម្រៀង​នាយ​ ចឺម បាន​ធ្វើ​ឲ្យ​​​លោក តាវ៉ិចទ័រ​ រំភើប​ចិត្ត​ស្ទើរ​ទប់​ទឹកភ្នែក​មិន​ចង់​បាន មុន​នាយ​ផ្អាក​​កំប្លែង​នៅ​ទូរទស្សន៍​CTN។

នាយ​ ចឺម បាន​លើក​ឡើង​ថា​ មុន​ផ្អាក​កំប្លែង​មួយ​រយៈ​នៅ​ទូរទស្សន៍​CTN ​ជា​មួយ​ក្រុម​ ពែកមី ខ្លួន​​ក៏​បាន​រៀបចំ​​ពិធី​ដឹង​គុណ និង​តប​គុណ​​ជូន​ចំពោះ​លោក ​តាវ៉ិចទ័រ​ ​​​ជា​ឪពុក​​ទី​២​​​របស់​នាយ​ បន្ទាប់​ពី​ម្ដាយ​ឪពុក​បង្កើត​ដែល​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​។​

ម្ចាស់​បទ​"អា​រហាម​"​ រូប​នេះ​បន្ថែម​ថា ខ្លួន​មាន​កិត្តិយស​ កេរ្តិ៍ឈ្មោះ​​​បោះ​សំឡេង​នៅ​ក្នុង​វិថី​សិល្បៈ​សព្វ​ថ្ងៃ​នេះ​ គឺ​​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោក តាវ៉ិចទ័រ ព្រម​ទាំង​នាយ ក្រូច និង​ស្រី​អ៊ីត ​​ត្រូវ​ជា​ពូ​មីង​បង្កើត​បាន​ជួយ​បណ្ដុះ​បណ្ដាល​ឱ្យ​នាយ បាន​ស្គាល់​អ្វី​ដែល​ហៅ​ថា​សិល្បៈ​​។

មួយ​វិញ​ទៀត​នាយ ចឺម សុំ​បញ្ជាក់​​ដល់​ពុក​ម៉ែ​បង​ប្អូន​ទស្សនិកជន​ថា ការ​ផ្អាក​ឈប់​ពី​សិល្បៈ​នេះ​ មិន​បាន​ន័យ​ថា​នាយភ្លេច​កំណើត​ខ្លួនឯង​នោះ​ទេ​។ ម្ចាស់​បទ​"អ្នក​អត់​សង្សារ​លើក​ដៃ​" បញ្ជាក់​ថា៖​" មុន​ឲ្យ​ខ្ញុំ​ឈប់​ពី​ក្រុម​កំប្លែង​ CTN លោក តាវ៉ិចទ័រ ត្រូវ​ជា​ឪពុក​ទី​២​របស់​ខ្ញុំ បាន​ពិភាក្សា​គ្នា​ជាមួយ​ មីងអ៊ីត និង​ពូ​ក្រូច​ ហើយ​ទើប​សម្រេច​ឲ្យ​ខ្ញុំ​ផ្អាក​មួយ​រយៈ​សិន​"។

ចំណែក​ឯ​លោក​តា​វ៉ិចទ័រ​វិញ​បាន​ថ្លែង​ជាមួយ​ទឹក​មុខ​រំភើប​ចិត្ត​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ថា លោក​ពិត​ជា​មិន​នឹក​ស្មាន​ថា​នាយ​ ចឺម រៀបចំ​ពិធី​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅផ្ទះលោកដូច្នេះ​សោះ​។​ លោក​គ្មាន​ពាក្យ​អ្វី​ផ្សេង​ក្រៅ​ពី​អរគុណ និង​ជូនពរ​ដល់​នាយចឺម​ឲ្យ​ជោគជ័យ​ក្នុង​វិថី​សិល្បៈ​ ។

ឪពុក​ នីឡា មាន​ប្រសាសន៍​ថា​៖​ “អត់​បាន​ដឹង​ខ្លួន​សោះ​ថា ​ចឺម​មាន​ពិធី​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​គេ​ផ្អាក​ពី​ក្រុម​កំប្លែង​ CTN ។ ខ្ញុំ​ជូន​ពរ​ឲ្យ​ចឺម មាន​កេរ្តិ៍​ឈ្មោះ​​បោះ​សំឡេង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ និង​មាន​ការ​គាំ​ទ្រ​ពី​បង​ប្អូន​គ្រប់​មជ្ឈដ្ឋាន​"។

ការ​រៀបចំ​ពិធី​ដឹង​គុណ​ និង​តប​គុណ​ជូន​ចំពោះ​លោក​តា វ៉ិចទ័រ នាយ​ចឺម​ ក៏​​បាន​ជូន​​ កា​ដូ និង​ថវិកា​ ចំនួន​២០០ ដុល្លារ​ផង​ដែរ​៕​​​​​​​​​​​​​​​​​​​​​​​

នាយ ចឺម ជាមួយ​អ្នក​ម្ដាយ​
សាច់ញាតិ នាយ ចឺម ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម