មក​មើល​មុខ​តារា​ទូរទស្សន៍ Human Ken Doll មុន​វះ​កាត់​​​យ៉ាង​ម៉េច​ទៅ?

  • 2017-11-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ទូរទស្សន៍​ដ៏​ល្បី​វ័យ​៣៤​ឆ្នាំ Human Ken Doll ទទួល​បាន​ភាព​ល្បី​ល្បាញ​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​ពាស​ពេញ​អឺរ៉ុប ដោយ​សារ​តែ​ការ​វះ​កាត់​ជា​ច្រើន​លើក​របស់​លោក​ដើម្បី​ឲ្យ​ក្លាយ​ជា មនុស្ស​ដំបូង​គេ​ដែល​មាន​មុខ​មាត់​ដូច​តុក្កតា។​

លោក​បាន​ចំណាយ​លុយ ៤០០ ០០០​ដុល្លារ​ទៅ​លើ​ការ​វះ​កាត់​កន្លែង​ផ្សេង​ៗ​គ្នា គិត​ចាប់​ពី​ផ្នែក​ច្រមុះ សក់ ដល់​ការ​ចាក់​ស៊ីលីកូន​​ដើម្បី​បាន​សាច់ដុំ​ក្បាល​ពោះ។

ក្នុង​ដំណាក់​កាល​ធ្វើ​ការ​វះកាត់​ លោក​បាន​និយាយ​ថា៖ "ខ្ញុំ​ធ្វើ​ការ​វះកាត់​អស់ ៥៩​ដង​នេះ​មិន​មែន​ដើម្បី​ឲ្យ​​​មាន​​មុខ​មាត់​ដូច​ទៅ​នឹង​តួអង្គ Joe ទាំង​ស្រុង​នោះ​ទេ ខ្ញុំ​​ធ្វើ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ត្រឹម​ត្រូវ​ហើយ​នៅ​តែ​ត្រូវ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​រូប​រាង​របស់​ខ្ញុំ​ពេល​នេះ​ណាស់។”

​ចង់​ដឹង​ថា​មុខ​មាត់​របស់​តារា​ទូរទស្សន៍​ម្នាក់​នេះ​ពី​មុន​យ៉ាង​ណា​នោះ តោះ​ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ប្រភព៖ The Sun | Nova 919   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម