មាន​ការ​វិភាគ​ថា​ Apple លក់​ iPhone X បាន​ ១៥ លាន​គ្រឿង​ហើយ

  • 2017-11-29 01:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​មួយ​រូប​ឈ្មោះ​ថា​ Jun Zhang ដែល​ប្រចាំ​ការ​នៅ​ក្រុមហ៊ុន​ Rosenblatt China Technology បាន​ប៉ាន់​ស្មាន​ថា​ចាប់​តាំង​ពី​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា​មក​ Apple លក់​ iPhone X បាន​ ១៥ លាន​គ្រឿង​ជុំវិញ​ពិភពលោក។

តួ​លេខ​នេះ​មាន​រាប់​បញ្ចូល​ទាំង​ ៦ លាន​គ្រឿង​ដែល​លក់​បាន​ក្នុង​អំឡុង​​ចុង​សប្ដាហ៍​ Black Friday ទិវា​ទិញ​/លក់​ទំនិញ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​។ អ្នក​វិភាគ​ដដែល​បាន​លើក​ឡើង​ថា​ iPhone X ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​របស់​ Apple ព្រោះ​ថា​​ប្រភេទ​​ ២៥៦ GB លក់​ដាច់​ច្រើន​ជាង​ប្រភេទ ៦៤ GB ជា​មួយ​សមាមាត្រ​ ២ ៖ ១។

Jun Zhang បាន​ប៉ាន់​ស្មាន​ថា​នៅ​ត្រីមាស​គិត​ត្រឹម​​ខែ​ធ្នូ​ iPhone X នឹង​លក់​បាន​សរុប​ ៣០ លាន​គ្រឿង ​ហើយ​សម្រាប់​ត្រីមាស​គិត​ត្រឹម​ខែ​មីនា​ឆ្នាំ​ក្រោយ​ ចំនួន​លក់​នឹង​កើន​ដល់​​ចន្លោះ​ពី​ ៤០ ទៅ ៤៥ លាន​គ្រឿង៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម