រុស្សី​ជូន​កាដូ​ទូរសព្ទ​អេក្រង់​ភ្លោះ​ដំបូង​ក្នុង​លោក​ដល់​មហា​អំណាច​​ចិន

  • 2014-11-11 21:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​ចិន​ Xi Jinping បាន​ទទួល​អំណោយ​ជា​ទូរសព្ទ​​អេក្រង់​ភ្លោះ​ពីរ​គ្រឿង​ពី​ប្រធានាធិបតី​រុស្សី​ Vladimir Putin ​ក្នុង​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​ កាល​ពី​ម្សិលមិញ។

 

​ក្នុង​កិច្ច​ប្រជុំ APEC នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ម្សិល​មិញ​ លោក​ប្រធានាធិបតី Vladimir Putin ​បាន​ជូន​​ទូរសព្ទ​អេក្រង់​ភ្លោះ​ដំបូង​​គេ​បង្អស់​ក្នុង​លោក​ពីរ​គ្រឿង​​​ទៅ​ដល់​លោក​ Xi Jinping ដែល​ជា​ប្រធានាធិបតី​ចិន​និង​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ APEC ដើម្បី​ទុក​ជា​កាដូ​ខួប​១០ឆ្នាំ នៃ​ជំនួប​ប្រជុំ​រវាង​មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ។ Smartpone​ ទាំង​ពីរ​​ ដែល​ជា​កាដូ​ជូន​លោក​ប្រធានាធិបតី​ចិន​​នោះ​ឈ្មោះ YotaPhone 2 ​បំពាក់​ប្រព័ន្ធ​ការពារ​ទិន្នន័យ​មិន​ឲ្យ​មាន​ការ​ Hack ណា​មួយ ​ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​ផលិត​ដោយ​វិស្វករ​ជំនាញ​ៗ​បំផុត​របស់​រុស្សី។

 

 

ប្រធានាធិបតី​ចិន​ Xi Jinping (កណ្តាល) និង ប្រធានាធិបតីរុស្ស៊ី Vladimir Putin (ឆ្វេង)

 

តាម​ពិត​ទៅ​ YotaPhone 2 ត្រូវ​បាន​ដាក់​បង្ហាញ​ឲ្យ​​​ពិភព​លោក​​បាន​ឃើញ​កាល​ពី​ពេល​​ថ្មី​ៗ​កន្លង​ទៅ​ក្នុង​សន្និសីទ ​Mobile World Congress នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។ វា​មាន​អេក្រង់​ពីរ​គឺ​មុខ​និង​ក្រោយ​ ខណៈ​អេក្រង់​ក្រោយ​ប្រើ​បច្ចេកវិទ្យា​ក្រដាស​ប្លាស្ទិក​អេឡិចត្រូនិក​ដោយ​អាច​បង្ហាញ​ទិន្នន័យមួយចំនួន​បាន​គ្រប់​ពេល​ ទោះ​បី​ជា​ថ្ម​​អស់​ថាមពល​ក៏​ដោយ។

 

 

 

 

 

ទូរសព្ទ  ​​YotaPhone 2 អេក្រង់​ភ្លោះ​មុខ​និង​ក្រោយ
 

នៅ​ក្នុង​កិច្ច​ប្រជុំ​ APEC ម្សិល​មិញ​លោក​ប្រធានាធិបតី Vladimir Putin ​តំណាង​ឲ្យ​រុស្សី​ក៏​បាន​ចុះ​កិច្ច​​​ព្រម​ព្រាង​មួយ​​ចំនួន​ជាមួយ​នឹង​ប្រទេស​ចិន​ទាក់​ទង​នឹង​ជំនួញ​ឧស្ម័ន​ធម្មជាតិ​និង​ប្រេង​ឥន្ធនៈ​ ហើយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយប្រធានាធិបតី​ Putin បាន​ជូន ​​YotaPhone 2 ពីរ​គ្រឿង​ដល់​ប្រធានាធិបតី Xi Jinping៕​

 

អាន​ព័ត៌មាន​បច្ចេកវិទ្យា​ប្លែកៗចុចត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត

ប្រភព៖ shanghaiist