ចាប់ពស់ប្រវែង ៦ម៉ែត្រមកទុកផ្ទះ ចុងក្រោយត្រូវពស់រឹតសម្លាប់
- 2017-11-29 06:45:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពស់ប្រវែង ៦ម៉ែត្រមកទុកផ្ទះ ចុងក្រោយត្រូវពស់រឹតសម្លាប់
ចន្លោះមិនឃើញ
បុរសជនជាតិថៃម្នាក់ បានចាប់ពស់ថ្លាន់ដ៏ធំមួយដែលលោកប្រទះឃើញ មកទុកក្នុងទូកញ្ចក់ក្នុងផ្ទះ។ ក្រោយមក ពស់នោះបានរួចពីទូកញ្ចក់ មករឹតសម្លាប់ ដោយមិនអាចជួយសង្គ្រោះទាន់ពេលឡើយ។
លោក Sawan Tabklai អាយុ ៥៥ឆ្នាំ បានចាប់ពស់ប្រវែងជាង ៦ម៉ែត្រដែលវារជិតផ្ទះរបស់លោកក្នុងខេត្ត Sukothai ប្រទេសថៃកាលពីព្រឹកថ្ងៃសៅរ៍ និងបានដាក់វាចូលទៅក្នុងទូរកញ្ចក់ធំមួយ។ ប៉ុន្តែនៅពេលលោក Sawan ទៅពិនិត្យមើលវាម្តងទៀតនៅម៉ោង៥ល្ងាច ពស់នោះស្រាប់តែឃ្លានខ្លាំងហើយបានហក់សំដៅក្បាល និងខាំដៃ បន្ទាប់មកក៏បានរុំខ្លួនជុំវិញកបុរសរូបនេះ។ លោក Sawan បានព្យាយាមស្រែកឲ្យគេជួយ ប៉ុន្តែគ្មានអ្នកណាជួយទាន់ពេល។
បងស្រីរបស់លោក Sawan ឈ្មោះ Pilada Tabklai អាយុ ៦៣ឆ្នាំ ព្យាយាមចុះមកជួយដែរ ប៉ុន្តែបានជួបនឹងហេតុការណ៍រន្ធត់ចិត្ត ដោយសារតែប្អូនត្រូវបានរឹតកសម្លាប់។ ស្ត្រីរូបនេះបានព្យាយាមជួយទាញពស់ចេញ ប៉ុន្តែដោយសារតែពស់ខ្លាំងពេក ក៏សម្រេចចិត្តទូរសព្ទទៅភ្នាក់ងារសង្គ្រោះបន្ទាន់។ ពួកគេមកដល់យឺតពេល ដោយសារបុរសនោះបានបាត់បង់ជីវិតទៅហើយ។
ប៉ូលិសបានបញ្ជាក់ថាការស្លាប់នេះគឺដោយសារការរឹតកបណ្ដាលឲ្យខ្វះអុកស៊ីសែន រួមទាំងសារជាតិព្រៃនៃពស់ដែលមានការអត់ឃ្លានខ្លាំង៕
ចុចអានអត្ថបទ៖
មកស្គាល់ សត្វស្លាប ៨ប្រភេទជិតផុតពូជលើផែនដី កំពុងសម្ងំរក្សាជីវិតនៅកម្ពុជា
មកស្គាល់សត្វរត់លឿនបំផុតលើផែនដី ល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង