ទូរសព្ទ​ពិសេស​ ផលិត​មាន​កំណត់​​ បានសម្រាប់នារី​ឆ្លាត​វៃ

  • 2017-11-30 07:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Samsung​ ​ប្រចាំ​ប្រទេស​អេស្ប៉ាញ​ ​ទើប​ប្រកាស​ចេញ​លក់​នូវ​ ​Galaxy S8+​ ​ម៉ូដែល​មាន​កំណត់​ដែល​មាន​ឈ្មោះ​ហៅ​ថា​ ​SMART girl Limited Edition​ ​ដែល​មាន​ន័យ​ខេមរភាសា​ថា​ ​ម៉ូដែល​នារី​ឆ្លាត​ផលិត​មាន​កំណត់។

Galaxy S8+ SMART girl Limited Edition​ ​បំពាក់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ដូច​ទាំង​ស្រុង​ជា​មួយ​ ​S8+​ ​ធម្មតា​ ​ប៉ុន្តែ​វា​ពិសេស​ត្រង់​ថា​ពណ៌​ផ្កាឈូក​បែក​មាស​ ​(Rose Gold)​ ​និង​ភ្ជាប់​មក​ជា​ស្រេច​នូវ​សំបក​ដ៏​ពិសេស​របស់​ក្រុមហ៊ុន​គ្រឿងអលង្ការ​ដ៏​ល្បី​ ​Swarovski​ ​របស់​ប្រទេស​អូទ្រីស។

តារា​សម្ដែង​ ​និង​ម៉ូដែល​ដ៏​ល្បី​របស់​អេស្ប៉ាញ​ ​Paula Echevarria​ ​គឺ​ជា​អ្នក​បង្កើត​នូវ​គម្រោង​ ​Galaxy S8+ SMART girl Limited Edition​ ​ខណៈ​ស្មាតហ្វូន​ប្រភេទ​នេះ​ត្រូវ​ផលិត​ឡើង​តែ​ ​៧ ០០០​ ​គ្រឿង​ប៉ុណ្ណោះ​ ​ជា​មួយ​តម្លៃ​ ​៩៤៩​ ​អឺរ៉ូ​ ​ឬ​ប្រមាណ​ ​១ ១២៥​ ​ដុល្លារ

Paula Echevarria

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ