Canon ចែក​កាមេរ៉ា​ Free មួយ​ម៉ោង​ម្ដង ពី​ព្រឹក​ដល់​យប់ បើ​ទៅ​ចូលរួម​កម្មវិធី​ប្រកួត​ថត​រូប ថ្ងៃ​អាទិត្យនេះ

  • 2017-11-30 10:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

i-Qlick ក្រុមហ៊ុន​ចែក​ចាយ​ផលិត​ផល Canon ស្រប​ច្បាប់ នឹង​ផ្ដល់​រង្វាន់​កាមេរ៉ា ១ គ្រឿង​រាល់​មួយ​ម្ដង​ដល់​អ្នក​ចូលរួម ចាប់​ពី​ម៉ោង ៩ ព្រឹក ដល់ ១០ យប់ ថ្ងៃ​អាទិត្យ ៣ ធ្នូ នេះ សរុប ១៣ គ្រឿង នៅ​ក្នុង​កម្មវិធី​ប្រកួត​ថត​រូប​ធំ​ប្រចាំ​ឆ្នាំ Canon PhotoMarathon Cambodia 2017 នៅ​ឯ​កោះ​ពេជ្រ។

រង្វាន់​កាមេរ៉ា​ស៊េរី​ថ្មី​ទាំង​នេះ មាន៖

  • IXUS 180 Blue ចំនួន ២ គ្រឿង
  • IXUS 180 Black ចំនួន ១ គ្រឿង
  • IXUS 185 Red ចំនួន ២ គ្រឿង
  • IXUS 190 Blue ចំនួន ១ គ្រឿង
  • IXUS 190 Black ចំនួន ៣ គ្រឿង
  • IXUS 288 Silver ចំនួន ៣ គ្រឿង
  • PS G16 ចំនួន ១ គ្រឿង។

ដើម្បី​អាច​ឈ្នះ​រង្វាន់​ទាំង​នេះ អ្នក​ចូល​រួម​ទាំង​អស់ គ្រាន់​តែ​ចំណាយ​ទិញ​របស់​នៅ​ក្នុង​កម្មវិធី​នេះ មិន​ថា​ភេសជ្ជៈ ទឹក​សុទ្ធ របស់​ប្រើប្រាស់ ឬ​អ្វី​ផ្សេងៗ​នោះ​ទេ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​សម្រាប់​ផ្សង​សំណាង។ ខាង​ក្រោម ជា​តារាង​តម្លៃ​ចំណាយ​ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត៖

  • ចំណាយ​ត្រឹម ៥ ដុល្លារ​ចុះ​ក្រោម បាន​ឆ្នោត ១ សន្លឹក
  • ចំណាយ​ចាប់​ពី​លើស ៥-២០ ដុល្លារ បាន​ឆ្នោត ៣ សន្លឹក
  • ចំណាយ​លើស ២០-៤០ ដុល្លារ បាន​ឆ្នោត ៤ សន្លឹក
  • ចំណាយ​លើស ៤០-៦០ ដុល្លារ បាន​ឆ្នោត ៥ សន្លឹក
  • ចំណាយ​លើស ៦០-១០០ ដុល្លារ បាន​ឆ្នោត ៦ សន្លឹក
  • ចំណាយ​លើស ១០០ ដុល្លារ​ឡើង​ទៅ បាន​ឆ្នោត ១០ សន្លឹក។

នេះ​ជា​លើក​ទី ៧ ហើយ​ដែល i-Qlick រៀបចំ​កម្មវិធី​ប្រកួត​រូប​ថត​ធំ​ប្រចាំ​ឆ្នាំ Canon PhotoMarathon Cambodia។ បើ​អ្នក​ស្រឡាញ់​ថត​រូប ចង់​បង្ហាញ​ស្នាដៃ និង​ឈ្នះ​រង្វាន់​កាមេរ៉ា​ទំនើបៗ​តម្លៃ​ពាន់ៗ​ដុល្លារ សូម​រួស​រាន់​ចុះ​ឈ្មោះ​ដោយ​ចុច​ត្រង់​នេះ Register Photomarathon

អត្ថបទ៖ សុផាត