Apple ​បង្កើត​ app ​ថ្មី​មួយ​ អាច​តាម​ដាន​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង

  • 2017-12-01 11:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple ​បាន​បង្កើត​កម្មវិធី​ (app) ​មួយ​ឈ្មោះ​ថា​ Apple Heart Study ​ដែល​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​នាឡិកា​ Apple Watch ​ដើម្បី​រក​មើល​ថា​ពួកគេ​មាន​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ដែល​ឈាន​ទៅ​រក​មូលហេតុ​នៃ​ជំងឺ​ដាច់​សរសៃ​ ឈាម​ក្នុង​ខួរ​ក្បាល​ឬ​អត់​ ។

Apple Heart Study ​នឹង​ប្រើប្រាស់​សេនស័រ​អត្រា​បេះដូង​របស់​នាឡិកា​ Apple Watch ​ដើម្បី​គណនា​អត្រា​បេះដូង​ និង​ចង្វាក់​បេះដូង​ដោយ​សេនស័រ​នេះ​នឹង​ប្រើ​ពន្លឺ​ LED ​បៃតង​រាប់​រយ​ក្នុង​១​វិនាទី​ដើម្បី​បញ្ចាំង​រក​មើល​បរិមាណ​ឈាម​ហូរ​តាម​កដៃ​ ។ ការ​ឌីហ្ស៊ាញ​អុបទិក​របស់​សេនស័រ​នឹង​ប្រមូល​ផ្តុំ​ពី​ចំណុច​៤​ខុសៗ​គ្នា​លើ​កដៃ​ហើយ​នៅ​ពេល​វា​រួម​បញ្ជូល​ជាមួយ​ថាមពល​សហ្វវែ​ដែល​បាន​ចង​ជា​ប្រព័ន្ធ​នោះ​ Apple Watch ​នឹង​បង្ហាញ​ប្រាប់​ពី​ចង្វាក់​បេះដូង​ដោយ​បន្លឺ​ជា​សំឡេង​ផ្សេង​ទៀត​ ។ ក្រុមហ៊ុន​ Apple ​និយាយ​ថា​ ខ្លួន​បាន​សហការ​ជាមួយ​នឹង​សកល​វិទ្យាល័យ​ Stamford University ​ដើម្បី​បង្កើន​បច្ចេកវិទ្យា​ប្រើប្រាស់​ដើម្បី​រក​មើល​និង​វិភាគ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ ។

កម្មវិធី​ Apple Heart Study ​អាច​ដោត​ឡូត​បាន​នៅ​ក្នុង​ US App Store ​ចំពោះ​អតិថិជន​អាយុ​ ២២ ​ឆ្នាំ​ឬ​អាយុ​ច្រើន​ជាង​នេះ​ហើយ​ពួកគេ​កំពុង​ប្រើ​នាឡិកា​ Apple Watch Series 1 ​ឬ​ម៉ូដែល​ផ្សេងៗ​ទៀត​ ។ ក្រុមហ៊ុន​និយាយ​ថា​ ជា​ផ្នែក​នៃ​ការ​សិក្សា​បើ​សិន​ជា​ចង្វាក់​បេះដូង​ដើរ​មិន​ទៀត​ត្រូវ​បាន​រក​ឃើញ​នោះ​អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ (Notification) ​នៅ​លើ​ Apple Watch ​និង​ iPhone ​របស់​ពួកគេ​ដែល​ជា​សេវាកម្ម​ពិគ្រោះ​យោបល់​ដោយ​ឥត​គិត​ថ្លៃ​ស្រប​តាម​ការ​សិក្សា​វេជ្ជសាស្ត្រ​ និង​ការ​តេស្ត​ ECG ​ត្រឹម​ត្រូវ​ ៕ ប្រែ​សម្រួល​៖​ សិរីបុទ្រ ប្រភព​៖​ https://www.gadgetsnow.com/tech-news/apple-launches-apple-heart-app-to-study-and-identify-irregular-heart-rhythms/articleshow/61876148.cms?utm_source=toiweb&utm_medium=referral&utm_campaign=toiweb_hptopnav

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ សិរីបុទ្រ