ហាង​កាហ្វេ​មួយ រក​កៅអីអង្គុយ​ឲ្យ​អតិថិជន​ប្រុស​លែង​បាន ព្រោះ​មូលហេតុ​ពិសេស

  • 2017-12-03 08:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​មួយ​ដែល​មាន​ឈ្មោះ Cup C Cafe House បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អារម្មណ​អតិថិជន​ប្រុស​ៗ​យ៉ាង​ខ្លាំង រហូត​តម្រង់​ជួរ​គ្នា​ចាំ ដោយ​សារ​រក​តុ​អង្គុយ​មិន​បាន។ ភាព​ល្បី​សុះ​សាយ​បាន​កើត​ឡើង បន្ទាប់​ពី​អតិថិជន​មួយ​ចំនួន បាន​ទៅ​ថត​រូប​បុគ្គលិក​ស្រី​ពាក់​អាវ​ខើច​ៗ​បញ្ចេញ​សាច់​ស​ខ្ចី រួច​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម។

តាម​ពិត​ទៅ ម្ចាស់​ហាង​នេះ មិន​បាន​កំណត់​ឲ្យ​អ្នក​បម្រើ​ទាំង​នោះ​ពាក់​អាវ​ខ្លី​ខើច​នោះ​ទេ ប៉ុន្តែ​ប្រហែល​មក​ពី​អាកាស​ធាតុ​ក្ដៅ ទើប​ពួក​គេ​នាំ​ប្រើ​អាវ​បែប​នេះ។ ម្ចាស់​ហាង​កាហ្វេ​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ បាន​និយាយ​ថា នាង​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន បន្ទាប់​ពី​មាន​អ្នក​ថត​រូប​បង្ហោះ ហើយ​ទាក់​ទាញ​អតិជន​យ៉ាង​ច្រើន​កុះករ សុទ្ធតែ​ប្រុសៗ។

តាម​រយៈ​រូប​ភាព ដែល​បង្ហោះ​បន្ត​បន្ទាប់ បាន​បង្ហាញ​បុរស​ជា​ច្រើន​រង់ចាំ​ទិញ​កាហ្វេ ព្រោះ​គ្មាន​កន្លែង​អង្គុយ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ទាញ​ទូរសព្ទ​មក​ថត​ពេល​កំពុង​ទិញ​កាហ្វេ​នោះ​ផង​ដែរ។ គេ​មិន​ដឹង​ច្បាស់​ថា មនុស្ស​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ច្រើន ដោយសារ​តែ​រសជាតិ​កាហ្វេ ឬ​ដោយសារ​សម្រស់​អ្នក​បម្រើ​នោះ​ទេ។ គួរ​បញ្ជាក់​ថា ហាង​កាហ្វេ​នេះ ស្ថិត​នៅ​ក្នុង​ស្រុក Mueang Ratchaburi  ខេត្ត Ratchaburi៕ ​​

ស្ថានភាព​មុន​ពេល​ល្បី៖

ចុចអានអត្ថបទ៖

ប្រភព៖ 9gag   ប្រែ​សម្រួល៖ គង់ វិសាល