ខ្លាំង​មិន​ធម្មតា! “Coco” នៅ​តែ​រក្សា​តំណែង​កំពូល​សប្ដាហ៍​ថ្មី​ Box Office

  • 2017-12-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​មិន​មាន​ភាព​យន្ត​ល្បី​ណា​ បាន​បញ្ចេញ​ក្នុង​សប្ដាហ៍​មុន​នេះ​ ធ្វើ​ឲ្យ​​ "Coco” នៅ​តែ​រក្សា​តំណែង​កំពូល​បន្ទាប់​ពី​បំបាក់​ "Justice League” កាល​ពី​សប្ដាហ៍​មុន។

ភាពយន្ត​គំនូរជីវចល​របស់ Disney និង​ Pixar នៅ​តែ​រក្សា​តំណែង​លេខ​១ ដោយ​រក​ចំណូល​បាន​ដល់​ទៅ ២៦,១លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​២ ដែល​ចំនួន​​នេះ​ចុះ​ថយ​ ៤៨,៦ភាគរយ​ ធៀប​នឹង​ចំណូល​សប្ដាហ៍​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំនួន​ទឹក​ប្រាក់​នេះ​គឺ​ពិត​ជា​ល្អ​សម្រាប់​ភាព​យន្ត​ប្រភេទ​ Animated បែប​នេះ​។ ដោយ​សារ​តែ​មាន​ការ​និយាយ​ល្អ​ពី​ភាព​យន្ត​នេះ​ច្រើន​ ពោល​គឺ​សំបូរ​ភាព​វិជ្ជមាន​ "Coco” គឺ​ពិត​ជា​ជោគជ័យ​ខ្លាំង។ គិត​មក​ត្រឹម​ពេល​នេះ "Coco” រក​ចំណូល​បាន ១០៨,៦លាន​ដុល្លារ​ តែ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ហើយ​រក​ចំណូល​បាន​ដល់​ទៅ ២៧៩,៩​លាន​ដុល្លារ​ទូទាំង​ពិភព​លោក។

ឈុត​ឆាក​ក្នុង​រឿង​ "Wonder"

ចំណែក​ឯ​ភាពយន្ត​ "Justice Leage” វិញ​ក៏​រក្សា​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ផង​ដែរ ដោយ​រក​ចំណូល​បាន ១៦,៥​លាន​ដុល្លារ​ ដោយ​ចំណូល​សរុប​ក្នុង​ស្រុក​ទទួល​បាន ១៩៧,៣​លាន​ដុល្លារ​ និង​ទូទាំង​ពិភពលោក​ទទួល​បាន ៥០៨,៣​លាន​ដុល្លារ។ ចំនួន​ទឹក​ប្រាក់​នេះ​គ្រប់​ ៦០០​លាន​ដុល្លារ​ដែល​ជា​តម្លៃ​គោល​ដើម្បី​ឲ្យ​ភាពយន្ត​នេះ​រក​ប្រាក់​ចំណេញ​បាន​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ភាពយន្ត "Wonder” ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រលោម​លោក​ល្បី​ឈ្មោះ​នោះ នៅ​តែ​ធ្វើ​បាន​ល្អ​នៅ​លើ​តារាង​ Box Office ដែល​រក​ចំណូល​បាន ១២,៥​លាន​ដុល្លារ​សប្ដាហ៍​នេះ និង​ចំណូល​សរុប ៨៨​លាន​ដុល្លារ៕

នេះ​ជា​បណ្ដា​ភាព​យន្ត​រក​ចំណូល​បាន​ទាំង​១០​ប្រចាំ​សប្ដាហ៍៖

១០. “A Bad Moms Christmas” រក​ចំណូល​បាន ៣,៥​លាន​ដុល្លារ

៩. “The Star” រក​ចំណូល​បាន ៤​លាន​ដុល្លារ

៨. “Three Billboards Outside Ebbing, Missouri” រក​ចំណូល​បាន​ ៤,៥លាន​ដុល្លារ

៧. “Lady Bird” រក​ចំណូល​បាន ៤,៥​លាន​ដុល្លារ

៦. “Murder on the Orient Express” រក​ចំណូល​បាន ៦,៧​លាន​ដុល្លារ

៥. “Daddy's Home 2” រក​ចំណូល​បាន ៧,៥​លាន​ដុល្លារ

៤. “Thor: Ragnarok” រក​ចំណូល​បាន ៩,៧​លាន​ដុល្លារ

៣. “Wonder” រក​ចំណូល​បាន ១២,៥​លាន​ដុល្លារ

២. “Justice League” រក​ចំណូល​បាន ១៦,៦​លាន​ដុល្លារ

១. “Coco” រក​ចំណូល​បាន ២៦,១​លាន​ដុល្លារ

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម