ភាពយន្តតុក្កតារបស់ Disney ថ្មី "Coco” បំបាក់ "Justice League” គ្មានប្រណីដៃ
- 2017-11-29 03:05:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តតុក្កតារបស់ Disney ថ្មី "Coco” បំបាក់ "Justice League” គ្មានប្រណីដៃ
ចន្លោះមិនឃើញ
សម្រាប់ចុងសប្ដាហ៍មុននេះគឺចំពេលដែលក្រុមគ្រួសារភាគច្រើន ប្រារព្ធកម្មវិធីញ៉ាំអាហារជុំគ្រួសារ (Thanksgiving) ក្រុមហ៊ុន Disney បានទទួលជោគជ័យចំពោះទឹកប្រាក់ Box Office ដោយសារបញ្ចេញរឿងចំពេលវេលាជាក់ស្ដែងដ៏សមគួរមួយ។
ចាប់ផ្ដើមសប្ដាហ៍ដំបូងក្នុងចំណាត់ថ្នាក់កំពូល "Coco” គឺជាភាពយន្តថ្មីមួយដែលជាស្នាដៃរបស់ Pixar សហការជាមួយ Disney ដែលពួកគេបានសហការគ្នាផលិតភាពយន្តល្បីៗជាច្រើនរួចមកហើយដូចជា "Toy Story”, “Wall E”, និង "Brave” ជាដើម។ ភាពយន្តនេះរកចំណូលបានដល់ទៅ ៧២,៩លានដុល្លារឯណោះ សម្រាប់រយៈពេល៥ថ្ងៃបន្ទាប់ពីដាក់បញ្ចាំង ដោយសារមានការពេញចិត្តជាច្រើនពីសំណាក់អ្នកទស្សនារួច។ នេះគឺចំនួនទឹកប្រាក់ដ៏ច្រើនមួយសម្រាប់សប្ដាហ៍ដំបូងចំពោះភាពយន្តរបស់ Pixar សម្រាប់ថ្ងៃបុណ្យ Thanksgiving បើប្រៀបធៀបទៅហ្នឹងភាពយន្តចាស់ "The Good Dinosaur” រកបាន ៥៥ លានដុល្លារសប្ដាហ៍ដំបូងកាលពីឆ្នាំ ២០១៥។
ចំណែកឯភាពយន្តដែលទទួលបានចំណាត់ថ្នាក់លេខ១ កាលពីសប្ដាហ៍មុនបានធ្លាក់មកចំណាត់ថ្នាក់លេខ២ ដោយរកចំណូលបានតែ ៤១,១លានដុល្លារតែប៉ុណ្ណោះគឺធ្លាក់ចុះ ៥៦.៦ភាគរយ។ មកដល់ពេលនេះ "Justice League” រកចំណូលបាន ១៧១,៥លានដុល្លារនៅសហរដ្ឋអាមេរិកនិង ៤៨១,៣លានដុល្លារទូទាំងពិភពលោក ដែលចំនួននេះជិតគ្រប់ចំនួនទឹកប្រាក់ ៦០០ លានដុល្លារហើយ ជាចំនួនទឹកប្រាក់អាចឲ្យភាពយន្តនេះរកប្រាក់ចំណេញបាន៕
នេះជាបណ្ដាភាពយន្តរកចំណូលបានច្រើនទាំង១០៖
១០. “Three Billboards Outside Ebbing, Missouri” ប្រាក់ចំណូល ៤,៤លានដុល្លារ
៩. “Roman J. Israel, Esq.” ប្រាក់ចំណូល ៤,៤លានដុល្លារ
៨. “A Bad Moms Christmas” ប្រាក់ចំណូល ៤,៩លានដុល្លារ
៧. “The Star” ប្រាក់ចំណូល ៦,៩លានដុល្លារ
៦. “Murder on the Orient Express” ប្រាក់ចំណូល ១៣,២លានដុល្លារ
៥. “Daddy's Home 2” ប្រាក់ចំណូល ១៣,២លានដុល្លារ
៤. “Thor: Ragnarok” ប្រាក់ចំណូល ១៦,៩លានដុល្លារ
៣. “Wonder” ប្រាក់ចំណូល ២២,៧លានដុល្លារ
២. “Justice League” ប្រាក់ចំណូល ៤១,១លានដុល្លារ
១. “Coco” ប្រាក់ចំណូល ៧២,៩លានដុល្លារ
Trailer រឿងចំណូលថ្មី៖
អានអត្ថបទ៖
Justice League បើកឆាក Box Office សប្ដាហ៍ដំបូងទទួលចំណូលតិចជាងរំពឹងទុកខ្លាំង
Thor: Ragnarok បើកឆាក Box Office ជាមួយចំណូលជាងរយលានដុល្លារ
វិចិត្រករម្នាក់កែប្រែតួអង្គក្នុងរឿង X-Men ទៅជាតួអង្គដូចសម័យកណ្ដាលសតវត្ស