“Justice League” បើក​ឆាក​ Box Office សប្ដាហ៍​ដំបូង​ទទួល​ចំណូល​តិច​ជាង​រំពឹង​ទុក​ខ្លាំង

  • 2017-11-20 02:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​លទ្ធផល​ Box Office សប្ដាហ៍​នេះ​គឺ​ពិត​ជា​ខុស​ប្លែក​ពី​សប្ដាហ៍​រាល់​ដង​ ដោយ​សារ​តែ​ "Justice League” ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​នោះ​ក៏​បរាជ័យ​ផង​ដែរ។

ហេតុ​អ្វី​បាន​ជា "Justice League” បរាជ័យ? ភាពយន្ដ​នេះ​គឺ​ជា​រឿង​ទី​៥ សម្រាប់​ខ្សែ​រឿង​របស់​ DCEU (DC Extended Universe) ដែល​រក​ចំណូល​បាន​តែ​ ៩៦លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​ ៣ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង។ នេះ​ជា​ចំនួន​តិច​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​រឿង​ទាំង​៤​ ដូច​ជា "Batman V Superman” ទទួល​បាប ១៦៦លានដុល្លារ “Suicide Squad” ទទួល​បាន ១៣៣,៦​លាន​ដុល្លារ "Man of Steel” ទទួល​បាន ១១៦,៦​លាន​ដុល្លារ និង​ "Wonder Woman” ដែល​ដាក់​បញ្ចាំង​ឆ្នាំ​នេះ​ទទួល​បាន ១០៣,២​ លាន​ដុល្លារ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ "Justice League” ចំណាយ​ដើម​ទុន​ដល់​ទៅ ៣០០​លាន​ដុល្លារ​សម្រាប់​ផលិត​ ដែល​ទាម​ទារ​ឲ្យ​ Warner Bros. រក​ចំណូល​ឲ្យ​បាន​តិច​បំផុត​ ៦០០​លាន​ដុល្លារ​ទើប​រក​ប្រាក់​ចំណេញ​បាន។

ចំណែក​ឯ​ភាពយន្ត​ទទួល​បាន​ចំណាត់​ថ្នាក់​បន្ទាប់​គឺ "Wonder” ដែល​ជា​ភាព​យន្ត​ប្រភេទ​ Drama ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រលោម​លោក​ដ៏​ល្បី​មួយ​ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​​បាន​ ២៧,១​លាន​ដុល្លារ ធ្វើ​ឲ្យ​ "Thor: Ragnarok” សប្ដាហ៍​នេះ​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​បី​ដោយ​រក​ប្រាក់​ចំណូល​បាន​ ២១,៨​លាន​ដុល្លារ៕

នេះ​ជា​បណ្ដា​រឿង​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “Jigsaw” ប្រាក់​ចំណូល​ ១,១​លាន​ដុល្លារ

៩. “The Billboards Outside Ebbing, Missouri” ប្រាក់​ចំណូល​ ១,១​លាន​ដុល្លារ

៨. “Lady Bird” ប្រាក់​ចំណូល​ ២,៥​លាន​ដុល្លារ

៧. “A Bad Moms Christmas” ប្រាក់​ចំណូល ៦,៩​លាន​ដុល្លារ

៦. “The Star” ប្រាក់​ចំណូល ១០​លាន​ដុល្លារ

៥. “Murder on the Orient Express” ១៣,៨​លាន​ដុល្លារ

៤. “Daddy's Home 2” ប្រាក់​ចំណូល​ ១៤,៨​លាន​ដុល្លារ

៣. “Thor: Ragnarok” ប្រាក់​ចំណូល ២១,៨​លាន​ដុល្លារ

២. “Wonder” ប្រាក់​ចំណូល​ ២៧,​១​លាន​ដុល្លារ

១. “Justice League” ប្រាក់​ចំណូល ៩៦លាន​ដុល្លារ

បណ្ដា​ Trailers រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី