ភាពយន្ត​ទាំង​១០​ ដែល​រក​ចំណូល​ច្រើន​ជាង​គេ​ទូទាំង​ពិភពលោក​ ប្រចាំ​ឆ្នាំ ២០១៧

  • 2017-12-01 04:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ត្រឹម​ខែ​ធ្នូ​នេះ​ ភាព​យន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​គឺ​ "Beauty and the Beast” ដែល​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ១ ២៦៣,៥​​ លាន​ដុល្លារ​ឯ​ណោះ​។

ភាពយន្ត​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​បន្ទាប់​គឺ "The Fate of The Furious” ដែល​រក​ចំណូល​បាន ១ ​២៣៥,៨លាន​ដុល្លារ។

ក្នុង​ចំណោម​ភាព​យន្ត​ទាំង​ ១០​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​សមិទ្ធផល​របស់​ហូលីវូដ​ទាំង​អស់​ លើក​លែង​តែភាព​យន្ត​ "Wolf Warrior 2” ដែល​ជា​ភាពយន្ត​ផលិត​នៅ​ហុងកុង​ ព្រម​ទាំង​រក​ចំណូល​បាន​យ៉ាង​ច្រើន​មិន​ធម្មតា​ផង​ដែរ ទូទាំង​ពិភពលោក។

បើ​សង្កេត​មើល​ក្នុង​តារាង​នេះ​ គេ​អាច​កត់​សម្គាល់​បាន​ថា​ ភាពយន្ត​ប្រភេទ​វីរបុរស​ឬ Super Heroes គឺ​សុទ្ធ​តែ​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដូច​ជា​រឿង "Thor: Ragnarok”, “Spider-Man: Homecoming”, “Guardains of the Galaxy” និង "Wonder Woman”៕

នេះ​ជា​បណ្ដា​ភាពយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. It រក​ចំណូល​បាន ៦៨៨,៣​លាន​ដុល្លារ

៩. Pirates of the Caribbean: Dead Men Tell No Tales រក​ចំណូល​បាន ៧៨៤,៨​លាន​ដុល្លារ

៨. Thor: Ragnarok រក​ចំណូល​បាន ៧៨៤,៤​លាន​ដុល្លារ

៧. Wonder Woman រក​ចំណូល​បាន ៨២១​,៨​លាន​ដុល្លារ

៦. Guardainas of the Galaxy Vol. 2 រក​ចំណូល​បាន ៨៦៣,៦​លាន​ដុល្លារ

៥. Wolf Warrior 2 រក​ចំណូល​បាន ៨៧០​លាន​ដុល្លារ

៤. Spider-Man: Homecoming រក​ចំណូល​បាន ៨៨០,២​លាន​ដុល្លារ

៣. Despicable Me 3 រក​ចំណូល​បាន ១ ០៣២,២លាន​ដុល្លារ

២. The Fate of the Furious រក​ចំណូល​បាន ១ ២៣៥,៨លាន​ដុល្លារ

១. Beauty and the Beast រក​ចំណូល​បាន ១ ២៦៣,៥លាន​ដុល្លារ

អាន​អត្ថបទ៖

ប្រភព៖ boxofficemojo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម