ផលិតកម្មក្នុងស្រុកមួយទទួលបានទំនុកចិត្តខ្ពស់ ចុះ MOU ជាមួយផលិតកម្ម CBSi របស់កូរ៉េ
- 2017-12-04 08:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្មក្នុងស្រុកមួយទទួលបានទំនុកចិត្តខ្ពស់ ចុះ MOU ជាមួយផលិតកម្ម CBSi របស់កូរ៉េ
ចន្លោះមិនឃើញ
ផលិតកម្មរាហ៊ូ ទើបតែធ្វើឱ្យមានការភ្ញាក់ផ្អើលពីគម្រោងផលិតរឿងភាគ «ផ្កាស្រពោន ២០១៨» ថ្មីៗ ទទួលបានទំនុកចិត្តពីសំណាក់ផលិតកម្ម CBSi ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់កូរ៉េខាងត្បូង ដើម្បីចុះអនុសារណៈយោគយល់ ឬ MOU ជាមួយគ្នានៅព្រឹកនេះ។
នៅក្នុងកិច្ចព្រមព្រាង MOU ដែលធ្វើឡើងរវាងផលិតកម្មរាហ៊ូ និង CBSi នឹងជួយធ្វើឱ្យផលិតករខ្មែរ ទទួលបានឱកាសបណ្តុះបណ្តាលពីការផលិតពីអ្នកជំនាញកូរ៉េ និងមានទីផ្សារផលិតភាពយន្តពីកូរ៉េ ជាមួយកម្ពុជាក្នុងពេលខាងមុខ។
បើតាមការបញ្ជាក់របស់ CEO ផលិតកម្ម រាហ៊ូ លោក ជុំ សុភា ថា៖ «យើងនឹងមានគម្រោងផលិតភាពយន្តដែលចូលរួមដោយតារាកូរ៉េ និងតារាខ្មែរ ដែលមានការចូលរួមផលិតដោយក្រុមផលិតរបស់ខ្មែរជាពិសេស»។ លោក សុភា បន្តថា វាជាឱកាសរបស់ខ្មែរយើងដើម្បីរៀនសូត្រជាមួយអ្នកជំនាញ និងឱកាសពង្រីកទីផ្សារភាពយន្តខ្មែរយើងដល់ប្រទេសកូរ៉េទៀតផង។
ខណៈគម្រោងនៃការបង់ពន្ធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើការផលិតភាពយន្តទំនងនឹងត្រូវអនុវត្តចាប់ឆ្នាំ២០១៨នេះ លោក ជុំ សុភា ហាក់មិនមានការភ្ញាក់ផ្អើរ ដោយលោក ឡើងថានេះជាចំណាត់ការស្របច្បាប់របស់រដ្ឋ ដោយផលិតកម្មរបស់លោកក៏តែងតែអនុវត្តស្រាប់ ទើបវាជាផ្លូវមួយទាក់ទាញទំនុកចិត្ត និងឱកាសផលិតពីបរទេសបាន តែផលិតកររូបនេះ នៅតែគាំទ្រចំណាត់ការសូមឱ្យពន្យារពេលបង់ពន្ធរហូតដល់១០ឆ្នាំក្រោយដូចផលិតករនានាដែរដើម្បីជួយឱ្យផលិតកម្មខ្មែរទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកគុណភាព និងទីផ្សារឱ្យបានធំជាងមុន។
ចុចអាន៖
-ពិតជាមិនងាយស្រួលទេ! ចេន ប្រធានក្រុមតន្រ្តី Mustache Band និយាយពីការបង្កើតក្រុមខ្លួន
-ឡូយណាស៎! សម្លៀកបំពាក់ស្អាតៗប្លែកៗ ពីកម្មវិធីបង្ហាញម៉ូដដ៏ធំនៅភ្នំពេញ