បត់​មិន​មើល​ផ្លូវ គ្រាន់​តែ​គេ​ស៊ីផ្លេ​ដាក់ខឹង​ ចុះ​វាយ​បែក​កញ្ចក់​ឡាន (វីដេអូ)

  • 2017-12-04 07:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​វីដេអូ​កាមេរ៉ា​ក្នុង​ឡាន​ បាន​បង្ហាញ​ពី​សកម្មភាព​បុរស​វ័យ​កណ្ដាល​ជា​ជន​ជាតិ​ថៃ​ម្នាក់​ ចុះ​ពី​លើ​ឡាន​ដោយ​កាន់​ដង​វាយ​កូន​ហ្គោល​មក​វៃ​កញ្ចក់​រថយន្ត​របស់​ជន​រង​គ្រោះ។

បុរស​ជន​រង​គ្រោះ​មាន​ឈ្មោះ Santiphap Viriyothai អាយុ ៣១​ឆ្នាំ ជា​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ Payap បាន​និយាយ​ថា ខណៈ​ពេល​ដែល​លោក​កំពុង​បើក​បរ​នៅ​លើ​ផ្លូវ Donchan-Sankampaeng កាល​ពី​ម្សិលមិញ ស្រាប់​តែ​មាន​រថយន្ត​ម៉ាក Toyata Fortuner ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​បម្រុង​នឹង​បត់​ចូល​ផ្លូវ​ធំ​កាត់​មុខ​រថយន្ត​របស់​លោក ធ្វើ​ឲ្យ​លោក​ស្ទើរ​តែ​ចាប់​ហ្វ្រាំង​មិន​ទាន់។

លោក Santiphap ក៏​បាន​ស៊ី​ផ្លេ​ដាក់​រថយន្ត Fortuner នោះ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ខឹង​សម្បារ​យ៉ាង​ខ្លាំង​និង​បាន​ចុះ​ពី​រថយន្ត​ដោយ​កាន់ដង​វាយ​កូន​ហ្គោល​មក​វៃ​កញ្ចក់​ឡាន​របស់​លោក។ ទោះ​បី​ជា​សកម្មភាព​វាយ​កម្ទេច​កញ្ចក់​រថយន្ត​មិន​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​យ៉ាង​ណា​ក៏​ដោយ គេ​អាច​លឺ​សំលេង​វាយ​កញ្ចក់​រថយន្ត ២​ដង​នៅ​ផ្នែក​ខាង​ស្ដាំ។ បន្ទាប់​ពី​បុរស​នោះ​ចេញ​ទៅ​បាត់ លោក Santiphap បាន​ទូរសព្ទ​ទៅ​ប្ដឹង​ប៉ូលិស។

តាម​របាយការណ៍​របស់ Daily News ឲ្យ​ដឹង​ថា​ប៉ូលិសកំណត់​អត្តសញ្ញាណ​របស់​ជន​ល្មើស​បាន​ហើយ គឹ​មាន​ឈ្មោះ Pornprom Tonawanik អាយុ ៦៦​ឆ្នាំ​រស់​នៅ​ខេត្ត ឈៀងម៉ៃ។ ប៉ូលិស​បន្ត​ថា លោក Santiphap បាន​រង​របួស​ដៃ​និង​ភ្នែក​ហើយ​កញ្ចក់​ឡាន​ផ្នែក​ខាង​ស្ដាំ​ត្រូវ​បាន​កម្ទេច។

មក​ទល់​ពេល​នេះ ប៉ូលិស​បាន​ធ្វើ​កំណត់​ត្រា​ចំពោះ​រឿង​ក្តី​នេះ ហើយ​លោក Pornprom នឹង​ត្រូវ​បាន​កោះ​ហៅ​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ធ្វើ​ការ​សាកសួរ​នៅ​ថ្ងៃ​នេះ​។ ការ​ស៊ើប​អង្កេត​កំពុង​បន្ត​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

វីដេអូ៖

ចុចអាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី