Song Joong Ki ទិញ​សៀវភៅវិធី​ថែទាំ​ទារក តិចប្រពន្ធ​មាន​ទម្ងន់​មែនទៅ?

  • 2017-12-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​រយៈ​មួយ​ខែ​ក្រោយ​រៀបការ​រួច​ តារា​សម្ដែង​ Song Joong Ki ហាក់​ដូច​ជា​មាន​សាច់​ជាង​មុន​ ជាពិសេស​អំឡុង​ពេល​លោក​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ MAMA អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា​ មុខ​លោក​រាង​ប៉ោង​ ខុស​ពី​មុន។

ដោយឡែក​អ្វី​ដែល​នៅ​តែ​ជា​មន្ទិល​របស់​មហាជន​គឺ​ តាំង​ពីមុន​អាពាហ៍ពិពាហ៍​ចាប់​ផ្ដើម​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សង្ស័យ​ថា​ តារា​ស្រី​ Song Hye Kyo ប្រហែល​មាន​ផ្ទៃពោះ។ ទោះ​ជា​យ៉ាងណា​ទាក់ទង​ នឹង​បញ្ហា​នេះ​ ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង​គូ​នេះ​ មិន​ទាន់​ចេញ​មុខ​បកស្រាយ​អ្វី​នៅ​ឡើយ​ទេ។

រូប​មុន​រៀបការ

ប៉ុន្តែ​ថ្មីៗ​នេះ​ មាន​រឿង​ចៃដន្យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ គឺ​នៅ​ពេល​ទទួល​ការងារ​ជា​ពិធីករ​ ក្នុង​កម្មវិធី​ MAMA ឆ្នាំ ២០១៧ នៅ​ទីក្រុង​ហុងកុង។ អំឡុង​ពេល​នោះ​ លោក​ត្រូវ​ អ្នក​គាំទ្រ​ ប្រទះ​ឃើញ​ថា​បាន​ទៅ​ទិញ​គ្រឿង​អលង្ការ​សម្រាប់​ភរិយា​ និង​ទិញ​សៀវ​ភៅ​ណែនាំ​ពី​វិធី​មើល​ថែ​ទារក​ទៀត​ផង។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ​ ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​ទៀត​អះ​អាង​ថា​ សៀវ​ភៅ​នោះ​ អាច​ជា​សៀវភៅ​ដែល​អ្នក​គាំទ្រ​ ជូន​ដល់​ Song Joong Ki មិនមែន​ជា​សៀវភៅ​ដែល​លោក​ទិញ​ខ្លួន​ឯង​ទេ។ ប៉ុន្តែ​បើ​វា​ជា​ការពិត ឫ​បើ​ Song Hye Kyo មាន​ផ្ទៃពោះ​មែន អ្នក​គាំទ្រ​ក៏​សប្បាយ​ចិត្ត​ និង​ចូលរួម​អបអរ​ទៀត​ផង៕​

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី