បច្ចេកទេស​អស់​លុយ​តិច​ ​ច្នៃ​បង្កើត​ ​Lens​ ​និង​ ​Filters​ ​ស្មាតហ្វូន​ដោយ​ខ្លួន​ឯង

  • 2017-12-06 02:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lens និង Filters អ្នក​អាច​រៀបចំ​ប្រើ​ដោយ​ខ្លួនឯង​ដោយ​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​ថែម​ទាំង​មាន​ភាព​ប្លែក​ម្យ៉ាង​ក្នុង​ការ​ថតរូប​ផង​ដែរ តែ​ប្រសិនបើ​អ្នក​ចង់​ចំណាយ​លុយ​លើ Lens ទូរស័ព្ទ អ្នក​អាច​ប្រើ Zeiss ExoLens សម្រាប់ iPhone ឬ Olloclip សម្រាប់ iPhone ឬ Android។

ការ​រៀបចំ Macro lens

អ្នក​អាច​បង្កើត​បន្ទះ​វែង​មួយ​នៃ​ធាតុ​ម្យ៉ាង​ដែល​អាច​ដាក់​បាន​ជុំវិញ​រង្វង់​នៃ​ឧបករណ៍​កែវ​ពង្រីក​មើល​គ្រឿង​អលង្ការ ហើយ​ដាក់​វា​នៅ​ពី​លើ Lens។ អ្នក​បើក​កម្មវិធី​ Camera រួច​សារេ​ទីតាំង​ឧបករណ៍​កែវ​ពង្រីក​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ការ​កើត​មាន​ចំនុច​ខ្មៅ​នៅ​គែមៗ Frame។ ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ អ្នក​អាច​កាន់​ឧបករណ៍​កែវ​ពង្រីក​ឲ្យ​កៀក ឬ​នៅ​ពី​លើ Subject អ្នក​ថត រួច​កែប្រែ Focus បើ​ចាំ​បាច់​ដោយ​ប្រើ​កម្មវិធី Camera។ 

Ring light

Ring light សំដៅ​លើ​អំពូល​បង្ហាញ​ពន្លឺ​មាន​ជា​រង្វង់។ អ្នក​អាច​ប្រើ LED camping light ឬ UFO light ដែល​អ្នក​អាច​រក​បាន​លើ​ទីផ្សារ​។ អ្នក​អាច​យក Velcro (ខ្សែ​បក​បិទ​ងាយស្រួល​) ភ្ជាប់​ពី​ក្រោយ ហើយ​កំណត់​ទីតាំង​វា​លើ​សំបក​ទូរស័ព្ទ ដូច្នេះ Lens អាច​សម្លឹង​មើល​ទៅ​ចំនុច​កណ្តាល​រន្ធ​នៃ​ពន្លឺ​។ Velcro អាច​ជួយ​អ្នក​កំណត់​ទីតាំង​ពន្លឺ​ងាយស្រួល​។​ Ring light ផ្តល់​នូវ​ពន្លឺ​ជួយ​កាត់បន្ថយ​ស្រមោល ដូច្នេះ​វា​មាន​ប្រយោជន៍​ក្នុង​ការ​ថតរូប​លក្ខណៈ Portraits និង Macro។

ពណ៌ Filter

អ្នក​ត្រូវការ​មាន​សំបក​ទូរស័ព្ទ​ទន់​មួយ ប្រដាប់​គាប​ក្រដាស ឬ​ម្ជុល​មាន​ក្បាល​ធំ និង​ប្លាស្ទិក​ថ្លា​មាន​ពណ៌​ចម្រុះ​។ អ្នក​កាត់​ប្លាស្ទិក​ថ្លា​នោះ​ជា​រាង​ការ៉េ ធ្វើ​ម៉េច​ឲ្យ​សម​ដាក់​ពី​លើ Lens រួច​ប្រើ​ម្ជុល​មាន​ក្បាល​ធំ​ដោត​សង្កត់​ភ្ជាប់​ប្លាស្ទិក​ទៅ​នឹង​សំបក​ទូរស័ព្ទ​ ហើយ​ប្រាកដ​ថា​ប្លាស្ទិក​គួរ​តែ​អាច​បង្វិល​បាន​។ ម្យ៉ាង​វិញ​ទៀត អ្នក​គួរ​មាន​ប្លាស្ទិក​ថ្លា​មួយ ឬ​​ពីរ​ទ្រាប់​ពី​ក្រោម​សំបក​ទូរស័ព្ទ​ការពារ​កុំ​ឲ្យ​ឆ្កូត​ពេល​ដោយ​ម្ជុល​។ 

ធាតុ​ដទៃ​ទៀត​

អ្នក​អាច​ប្រើ Prism សម្រាប់​ជា Effect បែប​ច្នៃ​ប្រឌិត​មួយ​បង្ហាញ​ជា​ពន្លឺ​ឆ្លុះ​តាមរយៈ​ Prism ពេល​ដាក់​វា​ពី​មុខ Lens។ អ្នក​ក៏​អាច​ប្រើ​វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ​ជា Filter ដោយ​អាស្រ័យ​លើ Lens រូបភាព​នឹង​បង្ហាញ​ខុសគ្នា​។ អ្នក​អាច​ប្រើ​វ៉ែនតា​ការពារ​ព្រះអាទិត្យ​ពេល​ថ្ងៃ​លិច ឬ​ពេល​ថ្ងៃត្រង់​ដើម្បី​កែប្រែ​លក្ខណៈ​ពន្លឺ​ចូល​ទៅ​កាន់ Lens។ ប្រសិនបើ​អ្នក​មាន​វ៉ែនតា​លក្ខណៈ Polarized អាច​កាន់ និង​បង្វិល​វា​ពី​មុខ Lens ទូរស័ព្ទ​ដើម្បី​សម្រេច​បាន Effect ស្រដៀង​គ្នា​ទៅ​នឹង​ការ​ប្រើ Polarizing filter៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី