ផលិតករ៤រូប គ្រង​តំណែង​ជា​តួ​ឯកក្នុងរឿងដែលខ្លួនដឹកនាំសម្តែង

  • 2017-12-06 03:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​សមត្ថភាព​​​ដឹក​នាំ​សម្ដែង​ និងតែង​និពន្ធ​ហើយ​នោះ​ ផលិតករ៤ រូប​នេះ​​បាន​គ្រង​ដំណែង​ជា​តួ​ឯក​​ក្នុង​រឿង​ដែល​ខ្លួន​ឯង​ដឹក​នាំ​សម្ដែង​ទៀត​ផង​។

១/ ដំបូង​ឡើយ នាយ ពែកមី គ្រាន់​តែ​ជា​តារា​កំប្លែង​មួយ​រូប​តែ​ប៉ុណ្ណោះ ក្រោយ​មក​នាយ​ក៏​បាន​វិវត្តន៍​ខ្លួន​ទៅ​​ជា​​តារា​ចម្រៀង​ និង​ដឹក​នាំ​សម្ដែង​រឿង​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង​។ អ្វី​ដែល​ពិសេស​ជាង​នោះ គឺ​នាយ​ សម្ដែង​ ជា​តួ​ឯក​ក្នុង​រឿង​​​របស់​ខ្លួន​មាន​ដូច​ជា៖​​ រឿង​ "2 Brother “ “អ្នក​បម្រើ​០០៧​" “បន្តោង​ឆ្នាំង​ដី​" និង​រឿង​មួយ​ចំនួន​ទៀត​។

២/ងាក​មក​ចាប់​អារម្មណ៍​​ផលិតករ​វ័យ​ក្មេង​ រ៉ូណាន់ ចាន់ណា ក្រៅ​ពី​មាន​សមត្ថភាព​និពន្ធ និង​ដឹក​នាំ​សម្ដែង​ហើយ​នោះ​ ខ្លួន​​​​​ក៏​មាន​ទេព​កោសល្យ​ផ្នែក​សម្ដែង​ដែរ​ ព្រោះ​កន្លង​មក​លោក​​​ធ្លាប់​​គ្រង​តំណែង​ជា​តួ​ឯក​ក្នុង​រឿង​ "កំណត់​ហេតុ​នាង​នាថ​" ដែល​ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ​ទទួល​បាន​ការ​គាំ​យ៉ាង​ច្រើន​លើស​លុប​ពី​ទស្សនិកជន​។

៣/ ត្រឡប់​មក​ ហ៊ុយ យ៉ាឡេង ​វិញ​ លោក​គឺ​ជា​ផលិតករ​​ និង​ជា​​តួ​ឯក​ក្នុង​រឿង​ "វិកល​ចរិត​" ហើយ​ថ្មីៗនេះ​លោក​បាន​គ្រងតំណែង​ជា​តួ​ឯក​មួយ​ទៀត​ក្នុង​រឿង​"ធ្មប់​" ដែលត្រៀម​នឹង​​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​​​នៅ​ពាក់​កណ្ដាល​ខែ​ មករា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ហើយ​។

៤/បើ​និយាយ​ពី​នាយ គ្រឿន​ វិញ​មួយ​រយៈ​នេះ​ស្នាដៃ​របស់​នាយ ​ត្រូវ​បាន​លេច​ឡើង​ជា​បន្តបន្ទាប់​​នៅ​ក្នុង​ផលិតកម្ម​ LD ​មាន​ដូច​ជា​៖ ​រឿង​ "ជួប​ស៊យ​" ដោយ​ក្នុង​រឿង​នេះ​លោក​សម្ដែង​ជា​តួ​ឯក​ រឿង​​ "ខ្មោច​ថត​កុន​" និង​រឿង​ "មនុស្ស​ឆ្កួត​​" ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ២០១៧ ខាង​មុខ​នេះ​៕​​​​​​​​

ចុចអាន៖

ទស្សនា​​​​វីដេអូ​ក្រៅ​ឆាក​ក្នុង​រឿង​"ធ្មប់​" មុន​ថ្ងៃ​ដាក់​បញ្ចាំង​

ដឹក​នាំ​រឿង​លើក​នេះ ធ្វើ​ឲ្យ​នាយ គ្រឿន ​ភ្លឺ​ភ្នែក

ស្រីស្អាត៣រូប បង្ហាញ​រាង​ទ្រលុក​ទ្រលន់ ក្រោយ​បាត់​មុខ​មួយ​រយៈ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី