ភាព​យន្ត​ខ្មែរល្បីៗប្រចាំឆ្នាំ ២០១៧ ចាក់បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពីថ្ងៃ​នេះហើយ​ (វីដេអូ)

  • 2017-12-06 05:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាព​យន្ត​ល្បីៗ​ប្រចាំ​ឆ្នាំ​ ២០១៧ ដែល​ខ្លះ​មាន​ទាំង​ទទួល​បាន​ពាន​រង្វាន់ពី​បរទេស​ផង​ កំពុង​ចាក់​ផ្សាយ​ឡើងវិញ​នៅ​គ្រប់​រោង​ភាពយន្ត​នៅ​ភ្នំពេញ​ ក្នុង​ឱកាសមហោ​ស្រព​ភាពយន្ត​ជាតិ​លើកទី​៦ ចាប់​ពីថ្ងៃទី​៦ ​រហូត​ដល់​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ​នេះ​។

ភាព​យន្ត​ទាំង​នោះ​រួម​មាន​៖

​រឿង​ ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី​

ដឹក​នាំ​រឿង​ : ពាន់​ ភួង​បុប្ផា​

ប្រភេទ​រឿង​ : សម័យ​ មនោ​ស​ញ្ចេនា​ និយាយពី​បញ្ហា​សង្គម​គ្រួសារ​សម័យ​ថ្មី​។

រយៈពេល : ១៣៣នាទី

រឿង​ ស៊ុប​ភើរ​មាំ

​អ្នក​ដឹក​នាំរឿង​ : លោក​ ជុំ វិចិត្រ

ប្រភេទ​រឿង​ : កំប្លែង​ មនោ​សញ្ចេត​នា​ អប់រំ​

រយៈពេល : ១០០នាទី

គ្រួសារ​ដែល​រស់​នៅ​ជាប់​របង​គ្នា​តែងតែ​មាន​ការ​ទាស់ទែង​គ្នា​រវាង​ប្រពន្ធ​ និង​ប្រពន្ធ។ ចំណែក​ឯប្តី​ និង​ប្តី​គឺ​ជា​មិត្តភ័ក្តិ​នឹង​គ្នា​ ហើយ​កូន ​និង​កូន​ក៏​មាន​ចិត្ត​ទៅ​លើ​គ្នា​ដែរ​។ ដោយ​សារ​តែម្តាយ​ទាំង​សង​ខាង​មិន​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា​ ក៏បាន​ធ្វើ​ឲ្យ​ស្នេហា​រវាង​កូន​ទាំង​២​មាន​ភាព​លំបាក​។

រឿង វិកល​ចរិត​

អ្នក​ដឹក​នាំរឿង​ : លោក​ហ៊ុយ យ៉ា​ឡេង 

ប្រភេទ​រឿង​ : ភ័យ​រន្ធត់

រយៈពេល : ៨០នាទី

ក្នុង​ថ្ងៃ​ខួប​កំណើត​ ប៉ា​សុភាព​ ឃាតករ​បាន​ចូលមក​សម្លាប់​សមាជិក​គ្រួសារ​ម្នាក់​ម្តង​ៗ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សុភាព​ក្លាយ​ជា​មនុស្ស​វិកល​ចរិត​។

រឿង ​តម្លៃ​សេ្នហ៍

អ្នក​ដឹក​នាំរឿង​ : ម៉ាធ្យូ រ៉ូ​ប៊ីន​សុន

​ប្រភេទ​រឿង​ : មនោ​សញ្ចេតនា​

រយៈ​ពេល​ : ១០៦នាទី

រិទ្ធិ​ជា​មនុស្ស​ចង់​មាន​សេរីភាព​មិន​គិត​អ្វី​ទាំងអស់​ ដូច​នេះ​ទើប​គេ​កុហក​ថា​កំពុង​ស្រលាញ់​នារី​ម្នាក់​។

រឿង​ មុន​ពេល​ដួល​រលំ

​អ្នក​ដឹកនាំ​រឿង​ : Mr. Ian White

ប្រភេទ​រឿង​ : សម័យ​ មនោស​ញ្ចេត​នា

​រយៈ​ពេល​ : ៩៨នាទី

រឿង​នេះ​និយាយ​អំពី​ប្រទេស​កម្ពុជា​នា​សម័យ​មុន​ជំនាន់​ ប៉ុល ពត ឬ​មុន​ខ្មែរ​ក្រហម​ចូល​មក​ដល់ ​ហើយ​រឿង​នេះ​ក៏​បាន​ដាក់​បញ្ចូល​បន្ថែម​នូវ​រឿង​រ៉ាវ​ ស្នេហា​ មានការ​តាម​បាញ់​សម្លាប់​គ្នា​ផង​ដែរ​។

រឿង​ ការពារ​ឧក្រិដ្ឋ​ជន​

អ្នក​ដឹក​នាំ​រឿង​ : Mr. Jimmy Henderson

ប្រភេទ​រឿង​ : ក្បាច់​គុន និង​កំប្លែង​

រយៈពេល : ៩១នាទី

មន្រី្ត​ប៉ូលីស​អន្តរជាតិ​ពី​ប្រទេស​បារាំង​ លោក​អធិការ​ លី​ ត្រូវ​បាន​ជ្រើស​តាំង​ឲ្យបំពេញ​ភារ​កិច្ច​ការពារ​ Playboy ដែល​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ស្វែង​រក​មេដឹក​នាំ​ក្រុម​ពាល​ “ក្រុម​មេអំបៅ​” ដែល​ឈរ​ពី​ក្រោយ​ខ្នង​ការ​រក​ស៊ី​ខុស​ច្បាប់​ជា​ច្រើន​ទៅ​កាន់​គុក​ព្រៃ​ខ្លា​។

រឿង​ អ្នក​នាង​ម្ចាស់​ឡឺ​កឺ​

អ្នក​ដឹក​នាំ​រឿង​ : លោក​ ទិត​ ធារិទ្ធ​

ប្រភេទ​រឿង​ : កំប្លែង​ មនោ​សញ្ចេត​នា

​រយៈ​ពេល​ : ៩៧​នាទី 

កាទី​ជា​សិស្ស​ដែល​ទើប​តែ​បញ្ចប់​វិទ្យាល័យ​នៅខេត្ត ហើយក៏​បន្ត​រៀន​នៅ​មហា​វិល័យ​ផ្នែក​ស្ថាបត្យ​កម្ម​នៅ​ទី​ក្រុង​ភ្នំពេញ​។ នាង​ជា​នារី​ស្រស់​ស្អាត​ ដែល​មាន​ក្តីស្រមៃ​ខុស​ពី​នារី​ដទៃ​ តែ​នាង​ជា​មនុស្ស​រ៉ូមែន​ទិច​ជ្រុល​ ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​រក​សង្សា​របាន​ទាល់​តែ​សោះ​។

រឿង ​ ខូច​ចិត្ត​អាជីព​

អ្នក​ដឹក​នាំ​រឿង​ : លោក​ឡុង សា​រ៉ន

ប្រភេទ​រឿង​ : សម័យ​មនោ​សញ្ចេត​នា

​រយៈ​ពេល​ : ៩៧​នាទី

ចន្រ្ទា​ជា​នារី​ដែល​អភ័ព្វ​រឿង​ស្នេហា​ខូចចិត្ត​ប្រាំ​ដង​ផ្ទួន​ៗ​គ្នា​ រហូត​ដល់​មាន​ចិត្ត​ស្អប់​មនុស្ស​ប្រុស​ ព្រោះ​តែ​ខ្លាច​ស្រលាញ់​មនុស្ស​ប្រុស​ ទើប​នាង​សម្រេច​ចិត្ត​បន្លំ​ខ្លួន​ជា​ប្រុស​រត់​ចេញ​ពី​ផ្ទះ​ ហើយ​ធ្វើ​ជា​អ្នក​ប្រដាល់​។

កុំភ្លេចទៅទស្សនារឿងភាគខ្មែរទាំងនោះ នៅតាមរោង

ចុចអាន

-ផលិត​កម្ម​ក្នុង​ស្រុក​មួយ​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់ ចុះ​ MOU ជា​មួយ​ផលិត​កម្ម​ CBSi របស់​កូរ៉េ​

-ការ​ពិត​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ចំណុច​ពី​​តារា​ចម្រៀង​ Original Song រុន​ ស៊ី​រ៉ា​

អត្ថបទ៖ Sunny

អត្ថបទថ្មី