Pogba ថា Man Utd ត្រូវ​តែ​លេង​ប្រយុទ្ធ ពេល​ប៉ះ​ជាមួយ Man City

  • 2017-12-06 12:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ក្លឹប​បិសាច​ក្រហម​ Manchester United ត្រូវ​តែ​លេង​ទម្រង់​ប្រយុទ្ធ ក្នុង​ជំនួប​ជាមួយ​ Manchester City នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។

ពេល​អ្នក​សារព័ត៌មាន​សួរ​ថា តើ Manchester United នឹង​លេង​ទម្រង់​បែប​ប្រយុទ្ធ​ទេ ពេល​ប៉ះ​ជាមួយ​ក្លឹប​អ្នក​ជិត​ខាង​ខ្លួន ខ្សែ​បម្រើ Pogba បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖ "ពួក​យើង​ត្រូវ​តែ​លេង​អ៊ីចឹង។ កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "ដើម្បី​ឈ្នះ​ប្រកួត​ធំ​អ៊ីចឹង​ៗ យើង​ត្រូវ​លេង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង។ យើង​ត្រូវ​លេង​បែប​ផែន ទាំង​ប្រយុទ្ធ និង​ការពារ"។ Pogba បញ្ជាក់​ទៀត​ថា៖ "យើង​ត្រូវ​ព្យាយាម​យក​ឈ្នះ​ការ​ប្រកួត​ឲ្យ​បាន រាល់​ពេល​ដែល​យើង​មាន​ឱកាស​ស៊ុត​ចូល​ទី។ កុំ​បណ្ដោយ​ឲ្យ​សោះ ព្រោះ​ពួក​គេ​គឺ​ជា Manchester City ហើយ​ពួក​គេ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​មុត​ស្រួច ដូច្នេះ​ហើយ​បើ​ប្រហែស ពួក​គេ​អាច​យក​ឈ្នះ​យើងគ្រប់​ពេល"។

ខ្សែ​បម្រើ​កណ្ដាល Paul Pogba នឹង​មិន​បាន​ជួយ​ក្រុម​បិសាច​ក្រហម​ទេ ក្នុង​ការ​ជំនួប Manchester Derby ថៃ្ង​អាទិត្យ​ខាង​មុខ​នេះ បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​កាល​ពី​ប្រកួត​ជាមួយ​ Arsenalសប្ដាហ៍​មុន និង​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូល​លេង​ចំនួន ៣​ប្រកួត។

ទោះ​ជា​យ៉ាង​ណា ក្លឹប​បិសាច​ក្រហម​នឹង​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ ឬ​មិន​ប្រយុទ្ធ គឺ​អាស្រ័យ​លើ​អ្នក​ចាត់​ការ Jose Mourinho។ កន្លង​មក លោក Mourinho តែង​ត្រូវ​បាន​មតិ​ក្នុង​ពិភព​បាល់ទាត់​រិះ​គន់​ជា​រឿយៗ​ថា តែង​តែ​ប្រើ​ទម្រង់​ការពារ​ពេល​ប៉ះ​ជាមួយ​ក្រុម​ធំៗ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម