៥ យ៉ាងអ្នកគួរត្រៀមជាមុន សម្រាប់ផ្តិតយករូបភាពដំណើរកំសាន្តពេលវិស្សមកាល

  • 2017-12-07 00:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណើរ​កំសាន្ត​ពេល​វិស្សមកាល អ្នក​ប្រហែល​ជា​យក​កាមេរ៉ា​តាម​ខ្លួន​មិន​ថា​ DSLR ឬ​កាមេរ៉ា​ធម្មតា ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ប្លែកៗ​។ មិន​ថា​អ្នក​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង ឬ​ជា​ក្រុម ការ​រៀបចំ​ទុក​ជា​មុន​ពិត​ជា​សំខាន់ ជា​ពិសេស​សម្រាប់​គោល​បំណង​ថតរូប​ក្នុង​ពេល​វិស្សមកាល​តែ​ម្តង​។​ដូច្នេះ​អ្នក​គួរ​ពិនិត្យ​មើល ៥ ចំនុច​ខាងក្រោម ដើម្បី​ធ្វើ​ឲ្យការ​ថតរូប​អ្នក​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង​៖

១. ថ្ម​សាគួរ​

អ្នក​គួរ​ដឹង​ពី​រយៈពេល​កាមេរ៉ា​អាច​ប្រើប្រាស់​បាន និង​ចំនួន​សន្លឹក​កាមេរ៉ា​អាច​ថត​បាន ដូច្នេះ​អ្នក​អាច​ដឹង​ថា គួរ​មាន​ថ្ម​សាគួរ​ប៉ុន្មាន អាច​មួយ ឬ​ពីរ​។​

២. ក្រដាស​ផែនទី​

អ្នក​គួរ​ចេះ​មើល​ផែនទី​លើ​ក្រដាស ព្រោះ​ពេល​អ្នក​ចូល​ទៅ​កន្លែង​ឆ្ងាយ និង​ប្រើ​រយៈពេល​យូរ ថ្ម​ទូរស័ព្ទ​អាច​អស់ ហើយ​អ៊ីនធឺណិត​ប្រហែល​ជា​មិន​អាច​ប្រើប្រាស់​បាន​នោះ​ទេ​។ ដូច្នេះ​ផែនទី​លើ​ក្រដាស​គួរ​ឲ្យទុក​ចិត្ត​ជាង​ ហើយ​អាច​ងាយស្រួល​មើល​បាន​ច្រើន​គ្នា ខណៈ​អ្នក​ទេសចរណ៍​ភាគច្រើន​នៅ​ប្រើ​ផែនទី​លើ​ក្រដាស ជៀស​ជាង​លើ​ទូរស័ព្ទ​។

៣. មិត្តភក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​

ការងារ​ជា​ក្រុម​បង្កើត​អ្វី​គ្រប់​យ៉ាង​បាន​ល្អ​ប្រសើរ​។ វា​បង្កើត​នូវ​បរិយាកាស​មួយ​ដ៏​ល្អ ហើយ​ពេល​អ្នក​ចង់​បាន​ម៉ូដែល​សម្រាប់​រូបភាព​អ្នក មាន​ស្រាប់​នៅ​ជិត​អ្នក​។ ម្យ៉ាងទៀត ការ​មាន​ដៃគូ​អាច​ទទួល​បាន​រូបភាព​កាន់​តែ​ចាប់​អារម្មណ៍​ពី​ទីកន្លែង​ផ្សេងៗ​។ ជាមួយ​មុខងារ Self-timer លើ​កាមេរ៉ា អ្នក​ទាំង​ពីរ​នៅ​តែ​អាច​ស្ថិត​ក្នុង​ទិដ្ឋភាព​ជាមួយ​គ្នា​បាន​។ 

៤. Memory Card បន្ថែម​

ដូច​ទៅ​នឹង​ថ្ម​បន្ថែម​ដែរ អ្នក​គួរ​មាន Cards បន្ថែម​ដើម្បី​ធានា​ដល់​ការ​មិន​ខកខាន​ក្នុង​ការ​ចាប់​យក​រូបភាព​ជា​ពិសេស​ ប្រសិនបើ​អ្នក​មាន Card ទំហំ​តូច​។ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​មិន​ចាប់​បាច់​យក Laptop តាម​ខ្លួន​ដើម្បី​ទាញ​យក​រូបភាព​ចេញ ដើម្បី​ឲ្យទំនេរ Space ក្នុង​ការ​ថត​បន្ត​។ មួយ​វិញ​ទៀត អ្នក​គួរ​មាន​កាបូប​ប្រើ​មាន​មុខងារ​ការពារ​ជ្រាប​ទឹក ដើម្បី​ការពារ​ការ​ខូចខាត​។​

៥. ស្នាម​ញញឹម​

កន្លែង​ណា​ក៏​ដោយ​អ្នក​ទៅ គួរ​រក្សា​ស្នាម​ញញឹម​ជាមួយ​អ្នក​ក្នុង​តំបន់ ព្រោះ​ពេល​ខ្លះ​ពួកគេ​អាច​ឲ្យយោបល់​អ្នក និង​បង្ហាញ​ទីតាំង​ដែល​មិន​មាន​ក្នុង​សៀវភៅ​ណែនាំ សម្រាប់​ការ​ថតរូប​របស់​អ្នក​។ ម្យ៉ាង​វិញ​ទៀត ពួកគេ​ប្រហែល​ជា​អញ្ជើញ​អ្នក​ហូប​តែ ឬ​កាហ្វេ ឬ​អាហារ​ថ្ងៃត្រង់​ថែម​ទៀត​ផង​។ ទាំង​នេះ​កាន់​តែ​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ដំណើរ​កំសាន្ត​របស់​អ្នក​។ 

ជា​ធម្មតា ពេល​អ្នក​ចាប់​អារម្មណ៍​លើ​ទីតាំង​ណា​មួយ​អ្នក​មិន​ធ្លាប់​ឃើញ ប្រាកដ​ណាស់​អ្នក​ប្រហែល​ជា​ចុច​ថត​យកៗ​បាន​ច្រើន តែ​អ្នក​មិន​គួរ​សង្វាត​ថត​គ្រប់​យ៉ាង​ពេក​នោះ​ទេ អ្នក​គួរ​គិត​អំពី​រូបភាព​នីមួយៗ មុន​ពេល​អ្នក​ចុច​ថត​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Learn Zoner   ប្រែ​សម្រួល៖ ប៊ុនធឿន