ស្មាន​មិនដល់ CL ចូល​ចិត្ត​ធ្វើ​រឿង​១នេះដល់ម្លឹង ពេល​ទំនេរ​ពី​ការងារ

  • 2017-12-08 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​ដឹង​ថា​​ តើ​អ្វី​ទៅ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​តារា​ចម្រៀង​ CL ជាពិសេស​នាង​តែង​ធ្វើ​អ្វី​ពេល​នាង​ទំនេរ​ពី​ការងារ?

ទីបំផុត​ ថ្ងៃ​នេះ​អ្វី​គ្រប់​យ៉ាង​ តារា​ស្រី​រូប​នេះ​បាន​ទម្លាយ​ហើយ​ ពេល​នាង​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី 'Life Bar' ​ របស់​ទូរទស្សន៍​ tvN។ CL បាន​បង្ហើប​ថា​ ចូលចិត្ត​ដើរ​ឡើង​ភ្នំ​ណាស់​ ពេល​នាង​ទំនេរ​ពីការងារ។

ពេល​នោះ​ ពិធីករ​ ស្រាប់​តែ​លាន់​មាត់​ថា៖ “ស្មាន​មិន​ដល់​សោះ!” ហើយ CL ក៏​បាន​ពន្យល់​ថា​ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដដែលៗទេ ហើយ​ចំពោះ​ការ​ដើរ​ឡើង​ភ្នំ​ គឺ​ជា​សកម្មភាព​មួយ​ដ៏​ល្អ​បំផុត​ ព្រោះ​ពេល​ឡើង​ម្ដងៗ​ វាមាន​អារម្មណ៍​ខុស​ប្លែក​គ្នា។ ជាទូទៅ​ខ្ញុំ​ចំណាយ​ពេល​ដើរ​ តែ​ម្នាក់​ឯង​ទេ រីឯ​ភ្នំ​ដែល​ខ្ញុំ​ឧស្សាហ៍​ឡើង​មាន​ Gwanaksan, Bukhansan និង​ផ្លូវ​ភ្នំ​ម្ដុំ​ក្រោយ​ផ្ទះ​ខ្ញុំ​ជាដើម"។

តារា​ចម្រៀង​ Zion. T

ងាក​ទៅ​តារា​កិត្តិយស​ម្នាក់​ទៀត​របស់​កម្មវិធី​ គឺ​តារា​ចម្រៀង​ Zion. T ក៏​បាន​និយាយ​ដែរ​ថា៖ "តាំង​ពី​ខ្ញុំ​ធ្លាប់​រស់​នៅ​ជាមួយ​​មនុស្សជា​ច្រើន​មក​ ខ្ញុំ​បែរ​ជា​ចង់​ចំណាយ​ពេល​នៅ​ផ្ទះ​ម្នាក់​ឯង។ ពេល​ណា​ខ្ញុំ​ទំនេរ​ពី​ការងារ​ ខ្ញុំ​ចូល​ចិត្ត​ដេក​មើល​រឿង​នៅ​ផ្ទះ​ និង​ជិះ​លាន​ដើរ​លេង​ម្នាក់ឯង​ជា​ដើម”។

ចំណង់​ចំណូល​ចិត្ត​មនុស្ស​ម្នាក់ៗ​ វា​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ តែ​ពេល​ខ្លះ​ក៏​អាស្រ័យ​លើ​ស្ថានភាព​រស់​នៅ​របស់​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​ដែរ។ ខ្លះ​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់​ ផ្ទុយ​ពី​អ្នក​ផ្សេង​ទៀត​ដែល​ចូល​ចិត្ត​ភាព​អ៊ូអរ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី