មក​ដឹង​ជីវប្រវត្តិ​សំខាន់ៗក្នុង​ជីវិត​របស់​កំពូល​តារា​ចម្រៀង​ CL ទាំង​អស់​គ្នា!

  • 2017-12-07 07:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ CL ដែល​មាន​ឈ្មោះ​ពិត​ Lee Chae Rin ជា​តារា​ស្រី​ដែល​អ្នក​គាំទ្រ​តែង​ឲ្យ​រហស្សនាម​ថា​ជា​ "Queen”។ កន្លង​ផុត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ​ នាង​បាន​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​ ប៉ុន្តែ​ឧបសគ្គ​ទាំង​នោះ​មិន​បាន​រារាំង​មហិច្ឆតា​របស់​ CL ឲ្យ​ឈប់​ដើរ​ទៅ​មុខ​ឡើយ។

ទាក់ទង​ការងារ​សិល្បៈ​ អ្នក​គាំទ្រ​មួយ​ចំនួន​ច្បាស់​ជា​បាន​ជ្រាប​ជា​ហែហូរ​ហើយ​ ប៉ុន្តែពេលនេះសូមលើកយកនូវ​​ជីវប្រវត្តិ​របស់​នាង​ មក​បង្ហាញ​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប៖

*ឆ្នាំ​ ១៩៩១ ដល់​ ២០០៧

CL ដែល​មាន​ឈ្មោះ​ពេញ​ Lee Chae Rin កើត​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ​ ឆ្នាំ​ ១៩៩១ នៅ​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាងត្បូង ប៉ុន្តែ​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង​ប៉ារីស​ (ប្រទេស​បារាំង), ទីក្រុង​ Tsukuba និង​ Tokyo (ប្រទេស​ជប៉ុន)។

នៅ​ពេល​មាន​អាយុ​ ១៣​ឆ្នាំ​ នាង​បាន​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ម្នាក់​ឯង​ ដើម្បី​សិក្សា​រយៈ​ពេល​ ២​ឆ្នាំ។ លុះ​ចម្រើន​វ័យ​ដល់​អាយុ​ ១៥​ឆ្នាំ​ CL ក៏​បាន​ឈ្នះ​ការ​ប្រកួត​ចូល​ក្នុង​ផលិតកម្ម​ YG។

តារា​ស្រី​រូប​នេះ​ បាន​ទៅ​រស់​នៅ​ទីក្រុង​ហុងកុង​ ដើម្បី​បន្ត​សាកលវិទ្យាល័យ ខណៈ​នាង​ទទួល​បាន​អាហារូបករណ៍​ឌុប​ ពោល​គឺ​ទាំង​ជំនាញ​សេដ្ឋកិច្ច​ និង​គណនេយ្យ ពី​សាកលវិទ្យាល័យ​ហុងកុង។

ឆ្នាំ​ ២០០៧​ ជា​ឆ្នាំ​ដែល​តារា​ស្រី​រូប​នេះ​ចាប់​ផ្ដើម​បង្ហាញ​មុខ​ក្នុង​វិស័យ​សិល្បៈ។ ពេល​នោះ​ដែរ​ នាង​បាន​ចូលរួម​ជាមួយ​ ក្រុម​ចម្រៀង​ BIGBANG ច្រៀង​បទ​ "Intro (Hot Issue)”។ ក្រោយ​មក​ទៀត​ CL ក៏​បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​ លើ​ឆាក​ Gayo Daejeon របស់​ទូរទស្សន៍​ SBS ជាមួយ​មិត្ត​រួម​ផលិតកម្ម។ រហូត​ដល់​ឆ្នាំ​ ២០០៨​ នាង​មាន​ឱកាស​បង្ហាញ​មុខ​ជា​ផ្លូវការ​ តាម​រយៈ​បទ​ចម្រៀង​ “DJ” ដែល​ច្រៀង​រួម​គ្នា​ជាមួយ​ តារា​ចម្រៀង​ Um Jung Hwa។

*ឆ្នាំ​ ២០០៩ ដល់​ ២០១៤

CL បាន​ក្លាយ​ជា​មេក្រុម​ចម្រៀង​ 2NE1 ដែល​មាន​សមាជិក​ ៣​នាក់​ទៀត​គឺ​ Park Bom, Sandara និង​ Minzy។ ក្រុម​នេះ​បាន​បង្កើត​ទស្សនីយភាព​ពិសេស​មួយ​ជាមួយ​ក្រុម​ចម្រៀង​រៀម​ច្បង BIGBANG តាម​រយៈ​បទ​ចម្រៀង​ "Lollipop”។

កាន់​តែ​ពិសេស​ ឆ្នាំ​ ២០០៩​នោះ​ដែរ​ បទ​ "Fire” ក៏​បាន​លេច​រូបរាង​ ហើយ​តាម​រយៈ​បទ​នេះ​ ប្រជាប្រិយភាព​របស់​ 2NE1 ក៏​ហក់​ឡើង​ស្មាន​មិន​ដល់​ ក្នុង​នាម​ជា​ក្រុម​នារី​ថ្មី​នា​ឆ្នាំ​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ 2NE1 ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ ខណៈ​ខ្លួន​ជា​ក្រុម​នារី​ថ្មី​ថ្មោង​ក៏​ពិត​មែន​ តែ​អាច​ឈ្នះ​ពាន​ធំ​របស់​ MAMA ឆ្នាំ​ ២០០៩ គឺពាន "បទ​ចម្រៀង​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ”។

ឆ្នាំ​នោះ​ដដែល​ តារា​ស្រី​រូប​នេះ​ បាន​ទទួល​ឱកាស​ពិសេស​ច្រើន​ណាស់​ គឺ​បាន​ច្រៀង​រួម​គ្នា​ជាមួយ​រៀមច្បង​ G-Dragaon និង​ Teddy Park បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "The Leaders”។ ក្រោយ​មក​ទៀត​ ពេល​បញ្ចប់​ការ​បង្ហាញ​បទ​ "I Don't Care” របស់​ក្រុម​ CL និង​ Minzy ក៏​បាន​សហការ​គ្នា​ច្រៀង​បទ​ "Please Don't Go” ដែល​ជា​ទស្សនីយភាព​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ 2NE1។

CL និង​ Minzy

ឈាន​ចូល​ដល់ឆ្នាំ​ ២០១៣ CL ក៏​បាន​អភិវឌ្ឍ​ខ្លួន​ជា​ តារា​ចម្រៀង​ទោល​ និង​បាន​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ តាម​រយៈ​បទ​ដំបូង​ "The Baddest Female”។

*ឆ្នាំ​ ២០១៥ ដល់ បច្ចុប្បន្ន

ថ្ងៃ​ទី​ ១៤ ខែ​តុលា​ ឆ្នាំ​ ២០១៤ មាន​សេចក្ដី​ប្រកាស​ថា​ តារា​ស្រី​ពូកែ​រ៉េប​រូប​នេះ​ នឹង​ឈាន​ជើង​ចូល​ក្នុង​សហរដ្ឋអាមេរិក។ ឆ្នាំ​ ២០១៥ CL បាន​ សហការ​ជាមួយ​ផលិតករ​ជនជាតិអាមេរិក​ Diplo និង​ក្រុមការងារ​ ៣ ទៅ​៤​នាក់ទៀត​ បង្កើត​បទ​ចម្រៀង​ Doctor Pepper”។ ឆ្នាំ​នោះ​ដដែល​ នៅ​ខែ​វិច្ឆិកា បទ​ថ្មី​ "Hello Bitches”។

កាន់​តែ​ពិសេស​ ក្នុង​ឆ្នាំ​ ២០១៦ បទ​ចម្រៀង​ថ្មី​ "Lifted” ក៏​បង្ហាញ​ខ្លួន​ឡើង។ ឆ្នាំ ២០១៧​ ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​ បទ​ "No Better Feelin” ក៏​បាន​លេច​រូបរាង​ក្នុង​រឿង​ "My Little Pony: The Movie”។

ចំណុច​សំខាន់​មួយ​ផ្សេង​ទៀត​ ទោះ​បី​ក្រុម​ 2NE1 ត្រូវ​បែកបាក់​ ប៉ុន្តែ​ CL នៅ​តែ​បន្ត​ឈរ​លើ​វិថី​សិល្បៈ​មិន​ឈប់ ជាពិសេស​នាងក៏​កំពុង​វិវត្ត​ខ្លួន​ឈាន​ចូល​ក្នុងពិភព​សិល្បៈ​អាមេរិក​យ៉ាង​ស្វិតស្វាញ​ដែរ។

សម្រាប់​ជោគជ័យ​ខ្លួន​នាង​ផ្ទាល់​មាន​ច្រើន​ ហើយ​ខាង​ក្រោម​ជា​ពាន​ដែល​នាង​ទទួល​បាន៖

ឆ្នាំ​ ២០១៣

  • ពាន​ "20's Style Award” ពី​កម្មវិធី​ MNET 20's Choice Awards

  • ពាន "Best Dance Performance – Female Solo” តាម​រយៈ​បទ​ "The Baddest Female” ពី​កម្មវិធី​ MAMA

  • ពាន​ "Hottest Female Star of 2013” ពី​កម្មវិធី​ MYX Philippines

ឆ្នាំ​ ២០១៤

  • ពាន "Top Female Artist” ពី​កម្មវិធី​ YinYueTai V-Chart Awards

ឆ្នាំ ២០១៩

  • ពាន "The Most Inspiring Asian Woman" ពីកម្មវិធី People's Choice Awards លើកទី ៤៥

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី