សម្ភារៈទាំង ១២ ចាំបាច់ត្រូវតែមាន ដើម្បីផលិតរូបបានកាន់តែល្អ
- 2017-12-09 02:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ភារៈទាំង ១២ ចាំបាច់ត្រូវតែមាន ដើម្បីផលិតរូបបានកាន់តែល្អ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកទៅកាន់ហាងលក់កាមេរ៉ា អ្នកនឹងឃើញមានសម្ភារៈជាច្រើនពាក់ព័ន្ធនឹងការថតរូប។ វាមានការលំបាកបន្តិចក្នុងការជ្រើសរើសមួយណាគួរចាំបាច់មានប្រើ។ ដូច្នេះអ្នកអាចពិនិត្យមើលសម្ភារៈទាំង ១២ ផ្តល់ប្រយោជន៍ល្អដល់ការថតរូបរបស់អ្នក។
Lens Pen ជាឧបករណ៍សម្រាប់សម្អាតស្នាមប្រឡាក់ និងធូលីដីនៅលើ Lens ដោយមានសារធាតុកាបូនស្ងួតនៅមួយចំហៀង និងមួយចំហៀងទៀតមាននូវច្រាស់ទន់ងាយស្រួលក្នុងការសម្អាត។
អ្នកមិនគួរប្រើនូវខ្យល់ខ្លាំងដើម្បីសម្អាតកាមេរ៉ាអ្នកទេ ជាពិសេសលើ Sensor។ អ្នកអាចប្រើឧបករណ៍នេះ ដោយមានខ្យល់ល្មមងាយស្រួលសម្អាត។
ឧបករណ៍នេះផ្តល់ភាពងាយស្រួលក្នុងការថតរូបលក្ខណៈគ្រួសារបែប Portraits, ការថតរូបពេលយប់, ការថតរូបទេសភាព ឬអាចប្រើគ្រប់ពេលអ្នកដាក់កាមេរ៉ាលើ Tripod។ អ្នកគួរពិនិត្យមើលឧបករណ៍អ្នក ដោយប្រាកដថាអាចភ្ជាប់ទៅនឹង Remote port របស់កាមេរ៉ា។ ជាធម្មតា Remote និង Receiver មានលក្ខណៈដូចគ្នាទោះជាឧបករណ៍អ្វីក៏ដោយ តែខ្សែដែលភ្ជាប់ពី Receiver ទៅកាន់កាមេរ៉ាអាចខុសគ្នា អាស្រ័យលើម៉ូដែលកាមេរ៉ា។
ក្នុងការថតរូប អ្នកគួរប្រើឧបករណ៍នេះជំនួយ ដើម្បីបង្កើតលទ្ធផលរូបភាពកាន់តែល្អ ដោយអ្នកងាយស្រួលកំណត់ប្លង់ថត និងផ្តល់លំនឹងដល់ការថត។
អ្នកគួរប្រើឧបករណ៍នេះក្នុងការភ្ជាប់ Memory card ទៅនឹងកុំព្យូទ័រ ជៀសជាងភ្ជាប់កាមេរ៉ាដោយផ្ទាល់ទៅនឹងកុំព្យូទ័រ ព្រោះល្បឿនក្នុងការបញ្ជូនរូបភាព ដោយប្រើ Memory Card Reader មានលក្ខណៈលឿនជាង ហើយងាយស្រួលប្រើ។
អ្នកអាចប្រើកាបូបដាក់ Card ទាំងនេះ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ និងការរៀបចំបែងចែករវាង Card មានទិន្នន័យ និងគ្មានទិន្នន័យ ងាយស្រួលយកមកប្រើប្រាស់។
UV filters ជាប្រភេទ Filters ថ្លាច្បាស់ដែលការពារផ្នែកខាងមុខ Lens។ អ្នកអាចជ្រើសរើសទំហំបានផ្សេងៗគ្នា អាស្រ័យលើទំហំ Lens ហើយមួលចូលពីលើ Lens ក្នុងការប្រើ។
អ្នកគួរប្រើខ្សែភ្ជាប់នឹងកាមេរ៉ា អាចខ្លី ឬវែង សម្រាប់ពាក់នឹងករ ឬករដៃ ដើម្បីងាយស្រួលកាន់ថត និងអាចជួយការពារការរបូតដៃធ្លាក់។ អ្នកក៏មានជម្រើសពណ៌ជាច្រើនផងដែរ។
អ្នកគួរប្រើនូវ Screen protector ដើម្បីការពារអេក្រង់ឆ្កូតដោយចៃដន្យក្នុងកំឡុងពេលប្រើប្រាស់។ សម្ភារៈនេះបង្កើតពីបន្ទះកញ្ចក់ស្តើង ដាក់ពីលើអេក្រង់ដើម។ អ្នកគួរប្រាកដពីទំហំរបស់វា ឲ្យត្រូវនឹងកាមេរ៉ាអ្នក។ ម្យ៉ាងទៀត វាក៏ដំណើរការជាមួយនឹងអេក្រង់ប្រភេទ Touch screen ផងដែរ។
អ្នកគួរប្រើឧបករណ៍នេះ កំឡុងពេលកាត់តរូបភាព ព្រោះវាផ្តល់នូវលទ្ធភាពក្នុងការគ្រប់គ្រងលើការរំកិលដោយប្រើប៉ិច បានល្អប្រសើរជាងប្រើ Mouse។
បើស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ អ្នកគួរប្រើស្រោមដៃ ដើម្បីផ្តល់កម្តៅដល់ដៃងាយស្រួលក្នុងការគ្រប់គ្រងការថត។
កាមេរ៉ា និងសម្ភារៈមួយចំនួនមានទម្ងន់គួរសមដែរ ដូច្នេះអ្នកគួរមានកាតាបដាក់ ដើម្បីងាយស្រួលក្នុងការយកទៅទីកន្លែងផ្សេងៗ។
ម្យ៉ាងវិញទៀត បើអាចអ្នកគួរប្រើកាតាបអាចការពារជ្រាបទឹក ដើម្បីការពារវត្ថុជាទីស្រលាញ់របស់អ្នក ជាពិសេសប្រើនៅរដូវវស្សា៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ
ប្រភព៖ https://photographyconcentrate.com/12-essential-photography-accessories/