តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

  • 2017-12-12 04:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភព​អង្គារ​ (Mars) ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ជា​គោលដៅ​ក្នុង​ការ​ស្រាវជ្រាវ​និង​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​នា​ពេល​អនាគត​ដែល​ឈ្មោះ​របស់​វា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​ ។

ភព​ទី​ ៤ ​និង​តូច​ជាង​គេ​លំដាប់​ទី​២​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បន្ទាប់​ពី​ភព​ពុធ​ (Mercury) ​បាន​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​ Mars​ដែល​​អង់អាច​និង​មាន​ឈាម​ក្រហម​ប្រឡាក់​ជោគ​ជាំ​ ។ ដោយ​ឡែក​ប្រទេស​ជាតិ​ដទៃ​ផ្សេងទៀត​ក៏​បាន​ដាក់​ឈ្មោះ​ភព​អង្គារ​ពី​គុណ​លក្ខណៈ​នេះ​ដែរ​ដូចជា​ជនជាតិ​អេហ្ស៊ីប​បាន​ដាក់​ឈ្មោះ​វា​ថា​ “Her Desher” ​មាន​ន័យ​ថា​ “ពណ៌​ក្រហម​” ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ភព​អង្គារ​មាន​ឈ្មោះ​ក្រៅ​មួយ​ទៀត​គឺ​ភព​ក្រហម​ព្រោះ​តែ​វា​មាន​សមាសធាតុ​គីមី​អុកស៊ីត​ដែល​ពណ៌​ក្រហម​នៅ​លើ​ផ្ទៃ​រាប​របស់​ភព​ដែល​ធ្វើឱ្យ​វា​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ដូច​រងើក​ភ្លើង​កំពុង​ឆេះ​យ៉ាង​ដែល​ខុស​ប្លែក​ពី​ភព​ដទៃ​ទៀត​ក្នុង​ចក្កវាឡ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេរ​បាន​ ។ ភពអង្គារ​​មាន​ព្រះចន្ទ​ ឬ​ជា​ផ្កាយ​រណប​ធម្មជាតិ​ចំនួន​ពីរ​គឺ​ Phobos ​និង​ Deimos ​ហើយ​សមាស​ភាគ​ឧស្ម័ន​នៅ​លើ​ភព​អង្គារ​មាន​ដូចជា​ កាបូន​ឌីអុកស៊ីត​ ៩៥,៩៧​% អាហ្គុង ១,៩៣​% នីដ្រូសែន ១,៨៩​% ។ អុក​ស៊ីសែន ០,១៤៦​% និង​កាបូន​មូណូ​អុកស៊ីត​ ០,០៥៥៧​% ។

គួរ​បញ្ជាក់​ថា​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ទូទាំង​ពិភពលោក​កំពុង​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត​ពី​ភព​អង្គារ​ពាក់ព័ន្ធ​នឹង​ការ​រស់រាន​មាន​ជីវិត​តាំង​ពី​អតីត​កាល​ ខណៈ​បេសកកម្ម​អនាគត​ត្រូវ​បាន​រៀប​ចំ​ឡើង​ដូចជា​បេសកកម្ម​ Mars ២០២០ ​របស់​អង្គការ​ណាសា​និង​ ExoMars ​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ហៅ​កាត់​ថា​ ESA ​ជា​ដើម​៕

https://en.wikipedia.org/wiki/Mars

ប្រភព៖ Wikipedia | NASA   ប្រែ​សម្រួល៖ សិរីបុទ្រ