ថៃជាប់លេខ១ ជាប្រទេសមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរច្រើនបំផុត
- 2017-12-13 02:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃជាប់លេខ១ ជាប្រទេសមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរច្រើនបំផុត
ចន្លោះមិនឃើញ
បន្ទាប់ពីបានទទួលភាពអាម៉ាស់ ដោយសារតែស្ថានភាពចរាចរដ៏អាក្រក់បំផុត នៅលើពិភពលោក កាលពីខែកុម្ភៈ ប្រទេសថៃបានបញ្ចប់ឆ្នាំ ២០១៧ ដោយទទួលបានចំណាត់ថ្នាក់មួយទៀត ជា "ប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរខ្ពស់បំផុត" នៅក្នុងរបាយការណ៍មួយរបស់ World Atlas។
យោងតាមរបាយការណ៍ដែលផ្ដល់ចំណាត់ថ្នាក់ដល់ ៣០ ប្រទេស ក្នុងនោះប្រទេសថៃមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាមធ្យមចំនួន ៣៦,២ នាក់ក្នុងចំណោម ១០០ ០០០ នាក់ ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។ ចំណែកឯលេខ ២ បានទៅលើប្រទេសម៉ាឡាវី និងលេខ ៣ បានទៅលើប្រទេសលីបេរីយ៉ា។
តាមរយៈការរកឃើញនេះ អង្គការ World Atlas បានកត់សម្គាល់ថា ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ការប្រើប្រាស់យានយន្តតិចជាងពាក់កណ្ដាល នៃយានយន្តទាំងអស់របស់ពិភពលោក ប៉ុន្តែពួកគេបានរួមចំណែកជាង ៩០ភាគរយ ក្នុងចំនួនសរុបនៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ហើយថា ការខ្វះខាតធនធានដើម្បីពង្រឹងច្បាប់ និងសុវត្ថិភាពចរាចរ រួមទាំងជំនួយផ្នែកវេជ្ជសាស្ត្រ គឺជាកត្តាចម្បង។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ អង្គការសុខភាពពិភពលោក ក៏ធ្លាប់បានដាក់ឈ្មោះឲ្យប្រទេសថៃថាជា ប្រទេសជាប់លេខ ១ គ្រោះថ្នាក់បំផុតសម្រាប់អ្នកបើកបរម៉ូតូ ហើយកាលពីឆ្នាំ ២០១៥ បានទទួលចំណាត់ថា្នក់លេខ ២ ពី WHO ជាប្រទេសដែលមានអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរច្រើនបំផុត បន្ទាប់ពីប្រទេសលីប៊ីផងដែរ៕
ចុចអាន៖
ទម្លាយតម្លៃនារីរកស៊ីផ្លូវភេទនៅថៃទាំង ១៥ប្រភេទ មានតាំងពីតាមក្លឹប រហូតដល់តាមផ្លូវ
ហាងកាហ្វេមួយ រកកៅអីអង្គុយឲ្យអតិថិជនប្រុសលែងបាន ព្រោះមូលហេតុពិសេស
ចាប់ពស់ប្រវែង ៦ម៉ែត្រមកទុកផ្ទះ ចុងក្រោយត្រូវពស់រឹតសម្លាប់