ពុទ្ធោ! សូម្បី​តែ​សត្វ​គោ ក៏​មាន​ខ្ទើយ​ដែរ

  • 2014-11-11 23:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោ​ខ្ទើយ​មួយក្បាល កំពុង​ប្រឈម​មុខ​​នឹង​ការ​សម្លាប់។ គោ​ឈ្មោះ Benjy ត្រូវ​កសិករ​ម្នាក់​ក្នុង​ទីក្រុង County Mayo ប្រទេស​អៀរឡង់ ទិញ​យក​ទៅ​បង្កាត់​ពូជ ប៉ុន្តែ​​ជាអកុសល​វា​ពេញ​ចិត្ត​តែ​គោ​ឈ្មោល​គ្នា​វា​ប៉ុណ្ណោះ។

 

ក្រោយ​កើត​ហេតុការណ៍​នេះ គោ​មេ​ទាំងប៉ុន្មាន​ដែល​បាន​បង្កាត់ពូជ​ជាមួយ Benjy ត្រូវ​គេ​រក​ឃើញ​ថា គ្មាន​គោ​ណា​មួយ​មាន​ផ្ទៃពោះ​ឡើយ។ ​សម្រាប់​មូលហេតុ​​​វិញ​ គេ​គិត​ថាដោយសារតែ Benjy មាន​បញ្ហា​អ្វី​មួយ​ពេល​វា ត្រូវ​គេ​​ប្រើ​ក្នុង​ការ​បង្កាត់​ពូជ​ញឹកញាប់​ពេក។

 

កសិករ​ដែល​មិន​បញ្ចេញ​ឈ្មោះ និង​ជា​ម្ចាស់​គោ​ផង​នោះ​ បាន​ឱ្យ​គេហទំព័រ Irish Daily Mail ដឹង​ថា វា​កំពុង​ប្រឈម​នឹង​ការ​សម្លាប់។ " ឥលូវ​វា​ចាស់​ហើយ​គ្រាវ​មិន​កើត ដូច្នេះ​ខ្ញុំ​នឹង​ទុក​វា​ឱ្យ​រោងចក្រ។ ​ដំបូង​ខ្ញុំ​មិន​គិត​ថាវា​ខ្ទើយ​ទេ ប៉ុន្តែ​ក្រោយ​ស្វែង​រក​​ដំបូន្មាន ទើប​ដឹង​ថា​រឿង​នេះ​អាច​កើតឡើង"៕

 

 

រូបតំណាង

 

ចុចអាន! តស៊ូ​លុតជង្គង់​៣០​ថ្ងៃ​ ​ដើម្បី​សុំ​ឲ្យ​មិត្ត​ស្រី​អភ័យទោស

ចុច​អាន! មនុស្ស​ចរិត​ស្វា​ទទួល​បាន​ការ​អាណិត​អាសូរ​ច្រើន​ពី​មហាជន​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Metro