ចង់​ប្រើ​មុខងារ iMessage លើ Android ឥឡូវ​ប្រើ​បាន​ហើយ

  • 2017-12-13 04:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

weMessage ជា​កម្មវិធី​ទំនាក់​ទំនង​ថ្មី​មួយ​ទៀត ដែល​បង្កើត​ដោយ​អ្នក​អភិវឌ្ឍ​កម្មវិធី​វ័យ ១៦ ឆ្នាំ​ម្នាក់​ឈ្មោះ Roman សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android ទូទៅ​ដែល​ចង់​បាន​មុខងារ iMessage ទាក់​ទង​ដោយ​ផ្ទាល់​រវាង​អ្នក​ប្រើ iOS និង Android។

ចុច​ដោនឡូត​​នៅ​ទីនេះ Play Store

ដំណើរការ​កម្មវិធី weMessage ​អ្នក​អភិវឌ្ឍ​កម្មវិធី​វ័យ​ក្មេង​រូប​នេះ​ឲ្យ​ដឹង​ថា ចាំបាច់​ត្រូវ​មាន Software ពីរ​គឺ​ទី​មួយ ចូល​ទៅ​ដោនឡូត​កម្មវិធី weMessage ពី Play Store និង​មួយ​ទៀត​តំឡើង weServer លើ​កុំព្យូទ័រ Mac របស់​អ្នក។ តែ​គ្មាន Mac គ្រាន់​តែ​ដោនឡូត​ពី Play Store ក៏​អាច​ប្រើ​បាន​ធម្មតា​ដែរ។

- weServer ជា​ស្ពាន​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​ពី Mac ទៅ​ឧបករណ៍ Android របស់​អ្នក

​អ្នក​អភិវឌ្ឍ​កម្មវិធី​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា weMessage អាច​គាំទ្រ​រាល់ iMessage ទាំង​អស់​ហើយ​អ្នក​ក៏​អាច​ឆាត​ដោយ​ផ្ទាល់ បង្កើត​ជា​ក្រុម ផ្ញើ​ឯកសារ អាច​បន្ថែមឬ​ដក​មិត្តភក្តិ​អ្នក​ចេញ-ចូល​បាន​ទាំង​អស់ ថែម​ទាំង​មាន notifications, មុខងារ​បិទContact (Contact Blocking) និង​មុខងារ​ដាក់​រូបភាព​លើ Contact ផង​ដែរ។

បច្ចុប្បន្ន​មាន Apps សម្រាប់​ការ​ទំនាក់ទំនង​គ្នា​ជា​ច្រើន​កំពុង​ប្រជែង​គ្នា​យក​ប្រជាប្រិយភាព​រៀង​ខ្លួន​ដូចជា WhatApp, Telegram, Facebook Messenger, QQ, Line និងVibo ប្រើ​ទូរសព្ទ​​ទាំង​ពីរ​ប្រភេទ Android និង iOS។ យ៉ាង​ណា​មិញ​ចំពោះ iMessage ដែល​ជា​ស្ដុក​ដើម​របស់ Apple ក៏​មាន​​ការ​ប្រើប្រាស់​មិន​ចាញ់​កម្មវិធី​ទាំង​ប៉ុន្មាន​ខាង​លើ​ដែរ ខណៈ​ដែល​អ្នក​ប្រើ Android បើ​ចង់​ប្រើ​ពិបាក​បន្តិច​ព្រោះ Apple ដាក់​ឲ្យ​ទាញ​យក​សម្រាប់​តែ App Store ប៉ុណ្ណោះ។

ទស្សនា​វីដេអូ ដើម្បី​មើល​ពី​ដំណើរ​ការ​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អាន​អត្ថបទ៖

អត្ថបទ៖ រក្សា