PCX 150 ស៊េរី​ថ្មី ២០១៨ ចេញ​មុខ​មាត់​ពិត​ហើយ​

  • 2017-12-13 07:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​ ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ រួម​ទាំង​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ការ​បង្ហាញ​ចេញ​រូបរាង​ម៉ូតូ​ PCX 150 ស៊េរី​ថ្មី​ ជា​ផ្លូវ​ការ។

រចនាបថ​ PCX 150 ស៊េរី​ថ្មី​នេះ​ខុស​ប្លែក​ពី​ស៊េរី​មុន​ ជា​ពិសេស​​នៅ​ត្រង់​អំពូល​ភ្លើង​ មុខ/ក្រោយ ដែល​ជា​ប្រភេទ​អំពូល​ LED។ ចំណុច​ពិសេស​មួយ​ទៀត​របស់​ម៉ូត​នេះ​គឺ​មាន​ជា​ភ្លើង​ Welcome Light ដែល​អាច​បំភ្លឺ​ឡើង​​តាម​ការ​ចុច​លើ​សោ​ Smart Key អាច​​​ឲ្យ​រក​ទីតាំង​ម៉ូតូ​បាន​លឿន។

សូម្បី​តែ​កុងទ័រ​ក៏​បាន​ប្ដូរ​មក​ជា​ប្រភេទ​កុងទ័រ​ឌីជីថល​ LCD សុទ្ធ​ ដែល​អាច​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​ទាក់​ទង​នឹង​ដំណើរ​ការ​របស់​ម៉ូតូ។ ឃ្លុប​ម៉ូតូ​មាន​ទំហំ​ធំ​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន​ និង​អាច​ទុក​មួក​សុវត្ថិភាព​បាន​ផង​ដែរ។ PCX 150 ស៊េរី​ថ្មី​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ PGM-Fi ចំណុះ​ ១៥០ សេសេ, បច្ចេកវិទ្យា​ Idling Stop System, ប្រព័ន្ធ​ហ្វ្រាំង​ Combi Brake។ ​​​

​ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ​ នឹង​បញ្ចេញ​លក់​ PCX 150 ស៊េរី​ថ្មី​នេះ​ ចាប់​ពី​ថ្ងៃ​ទី​ ២១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ នេះ​ត​ទៅ ក្នុង​តម្លៃ​ ៨២ ៣០០ បាត (ប្រហែល​ ២ ៥០០ ដុល្លារ) និង​មាន​ពណ៌​បួន​ជម្រើស​រួម​មាន​ ប្រផេះ, ខ្មៅ, ក្រហម​ និង​ ខ្មៅ​លាយ ស៕

ប្រភព៖ Great Biker   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម