នាយ ចឺម បែក​គំនិត​ថ្មីក្រោយ​ពី​ផ្អាក​កំប្លែង​នៅ​ CTN

  • 2017-12-14 03:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ឲ្យ​ តា​វ៉ិច​ទ័រ​ រំភើប​ចិត្ត​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន​ មុន​ផ្អាក​ពី​ក្រុម​កំប្លែង​ទូរទស្សន៍​ CTN ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ វិច្ឆិកា កន្លង​ទៅ​ ស្រាប់​តែ​ពេល​នេះ​ នាយ ចឺម និង​ ឈុន សុវណ្ណភក្ដី ត្រូវ​ជា​បង​ធម៌​បាន​ធ្វើ​ឲ្យ​​​​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​​ជា​ថ្មី​ម្ដង​ទៀត​​ បន្ទាប់​​ពី​ឃើញ​​វត្តមាន​អ្នក​ទាំង​ពីរ​នៅ​ផ្សារ​ កុងទីណ័រ ទួល​សង្កែ​ ​ស្ទើរ​រៀង​រាល់​ថ្ងៃ​។

នាយ ចឹម និង​ ឈុន សុវណ្ណភក្ដី អង្គុយ​ក្នុង​ហាង​ផឹក​ស៊ី​​របស់​ខ្លួន​

ពាក់​ព័ន្ធ​​ករណី​​ខាង​លើ​នេះ​ដែរ នាយ ចឺម បាន​ប្រាប់​ Sabay ថា ខ្លួន​និង​បង​ធម៌​ ឧស្សាហ៍​ទៅ​ផ្សារ​កុងទីណ័រ​ ទួល​សង្កែ​ស្ទើរ​រៀង​រាល់​ថ្ងៃ​ ដោយ​សារ​តែ​នាយ​បាន​បើក​ហាង​ផឹក​ស៊ី​មួយ​កន្លែង​នៅ​ទី​នោះ​។ ហេតុ​ដូច្នេះ​ហើយ​ត្រូវ​ចេញ​ចូល​ដើម្បី​ទៅ​មើល​ខុស​​​ត្រូវ​ ក្នុង​នាម​ជា​ម្ចាស់​ហាង​ និង​ពញ្ញាក់​អារម្មណ៍​មហា​ជន​មួយ​ចំនួន​ដែល​ទៅ​ដើរ​លេង​កម្សាន្ត​​។

ម្ចាស់​បទ​"​អា​រហាម​" រៀប​រាប់​ថា​ ការ​បើក​ហាង​ផឹក​ស៊ី​នេះ​​ខ្លួន​និង សុវណ្ណភក្ដី ​​​បែក​គំនិត​រក​ស៊ី​យូរ​ហើយ​​តែ​ពេល​វេលា​មិន​អំណោយ​ផល​ទើប​ចេះ​តែ​ពន្យារ​ពេល​​​​​ម្ដង​ហើយ​ម្ដង​ទៀត​ ទម្រាំ​ចេញ​ជា​រូប​រាង​ផ្លែ​ផ្កា​ដូច​សព្វ​ថ្ងៃ​នេះ​។

នាយ​ថា​៖​ " ហាង​​ផឹក​ស៊ី​មួយ​នេះ​​ពួក​ខ្ញុំ​បាន​ចូល​ ហ៊ុន​គ្នា​ក្នុង​ម្នាក់​ ៧០០០ ពាន់​ដុល្លារ​ សរុប​ទៅ​​ ១៤០០០ ពាន់​ដុល្លារ​"។ គួរ​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ​ហាង នាយ ចឺម និង​ សុវណ្ណភក្ដី ដំណើរ​ការ​បាន​រយៈ​ពេល​កន្លះ​ខែ៕​​​

នាយ ក្រូច​ ទៅ​លេង​ហាង​នាយ ចឺម និង បងធម៌​

ចុចអាន៖

នាយ ចឺម ធ្វើ​ឲ្យ​​​ តាវ៉ិចទ័រ​ រំជួល​ចិត្ត​​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន​

តារា​ល្បី​ៗ​លេង​ស្ទីល​កប់ៗ​ ក្នុង​ថ្ងៃ​ពិសេស​​របស់ Rith Omega

តាមដាន​​ស្រុក​កំណើត​ និងអាយុពិតស្រី​ស្អាត​ ១០ រូប ដែលកំពុងមានទីផ្សារ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម