ក្មេង​ពូកែ​រពឹស ឪពុកម្តាយដឹង​តែ​​អស់​បារម្ភ បើ​គម្រោង Google សម្រេច​ជោគជ័យ​

  • 2017-12-15 05:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ​Google បាន​បង្ហាញ​ពី​ប៉ាតង់​នៃ​ឧបករណ៍​មើលថែ​ក្មេង​តាម​រយៈ​ការ​បញ្ជា បង្កើត​ឡើង​​ផ្ដល់​ឲ្យ​ឪពុកម្ដាយ​ដែល​ច្រើន​បារម្ភ​ពី​កូន បាន​ធូរ​ស្រាល​ចិត្ត​ជាង​មុន។ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ បាន​ផ្ដល់​តម្រុយ​ខ្លះៗ​ពី​ឧបករណ៍​នោះ ដោយ​វា​អាច​ជួយ​ការពារ​កុមារ​ដែល​ឪពុក​ម្ដាយ​ទុក​ចោល​​ឲ្យ​ក្នុង​ផ្ទះ​ឬ​បន្ទប់​ណា​មួយ​ម្នាក់​ឯង។

ឆ្លងកាត់​ជាមួយ​ប្រព័ន្ធ​​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ផ្ទះ​និង​ប្រព័ន្ធ Motion Detector ដើម្បី​សង្កេត​មើល​បើ​កាល​ណា​ក្មេង​នោះ​ម្នាក់​ឯង​លើស​ពី ១០ នាទី វា​នឹង​ផ្ញើ​សារ​ទៅ​ដាស់​តឿន​អាណាព្យាបាល​តាម​រយៈ Message ឬ​សារ​ធម្មតា។ ជា​ពិសេស​ក៏​អាច​បិទ​ចោល​ដោយ​ស្វ័យប្រវត្តិ​នៅ​ចរន្ត​ភ្លើង​ណា​មួយ បើ​ក្មេង​ដើរ​មក​ជិត ហើយ​បើក​ប្រព័ន្ធ​ឌីជីថល ចាក់​សោ​បន្ទាប់​ជៀសវាង​ពួក​គេ​ចេញ​ពី​បន្ទប់។​

ប្រព័ន្ធ​នេះ​នឹង​ជា​ប្រយោជន៍​ថ្មី​មួយ​នៃ​ការ​កើន​ឡើង​បច្ចេកវិទ្យា​គេហដ្ឋាន​ឆ្លាតវៃ​នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត, កណ្ដឹង, Motion Sensor និង​ការ​ផ្តាច់​ចរន្ត​អគ្គិសនី​ដោយ​ប្រើប្រាស់​ស្មាតហ្វូន។ ពុំ​មាន​ការ​បកស្រាយ​ច្បាស់លាស់​ណា​មួយ​ថា​តើ​ក្រុមហ៊ុន Google មាន​គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​នេះ​នៅ​ពេល​ណា។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ telegraph   ប្រែ​សម្រួល៖ កៅ រក្សា