ខ្លាំងមែន! ដុតផ្ទះកូនបំណុល រួចថត Live តាម Facebook ចុងក្រោយទើបភ្លឺភ្នែក
- 2017-12-14 07:20:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! ដុតផ្ទះកូនបំណុល រួចថត Live តាម Facebook ចុងក្រោយទើបភ្លឺភ្នែក
ចន្លោះមិនឃើញ
បុរសជនជាតិថៃម្នាក់ ត្រូវប្រឈមមុខនឹងការចាប់ខ្លួន បន្ទាប់ពីបានដុតបំផ្លាញផ្ទះកូនបំណុលរបស់ខ្លួន ហើយថតវីដេអូ Live បង្ហាញសកម្មភាពទាំងមូល នៅលើបណ្ដាញសង្គម Facebook ទៀតផង។
ប៉ូលិសនៅខេត្ត Buriram កំពុងប្រមូលភស្តុតាង ប្រឆាំងនឹងជនបង្កប្រើគណនី Facebook «Top Howdy» ដែលឥឡូវនេះ ត្រូវបានគេស្គាល់ឈ្មោះពិតថា Arthit Jakkhum ហើយកំពុងស្នើសុំដីកាចាប់ខ្លួន បន្ទាប់ពីម្ចាស់ផ្ទះបានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី១៣ ម្សិលមិញនេះ។
បើយោងតាមវីដេអូឃ្លិប ដែលបានបង្ហោះកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ បានបង្ហាញឲ្យឃើញ Arthit ដុតក្រដាសមួយសន្លឹក ហើយដាក់វានៅលើផ្ទះឈើមួយខ្នងនោះ។ Arthit បាននិយាយនៅក្នុងវីដេអូថា «យើងកំពុងដុតផ្ទះរបស់ឯង ព្រោះឯងមិនសងលុយយើងវិញ»។
លោក Hat Po-ngern ម្ចាស់ផ្ទះខាងលើ បាននិយាយថា កូនប្រុសរបស់លោកបានខ្ចីលុយពី Arthit ចំនួន ១០ ០០០បាត (៣០០ដុល្លារ) ប៉ុន្តែសន្យាថានឹងសងវិញ ដោយការជួយជាជ័រកៅស៊ូ។ ទោះជាយ៉ាងណា លោក Hat និយាយថា លោកមិនច្បាស់ទេថា កូនប្រុសរបស់លោកបានបំពេញតាមការសន្យាឬនៅ។
យ៉ាងណាមិញ Arthit ក្រោយមកបានសរសេរសារនៅលើ Facebook ថា ខ្លួនធ្វើលេងជាមួយមិត្តភ័ក្ដិ ដែលជាកូនបំណុលប៉ុណ្ណោះ។
«ពេលនោះខ្ញុំស្រវឹងស្រា ហើយខ្ញុំស្រលាញ់មិត្តភ័ក្ដិរបស់ខ្ញុំខ្លាំងណាស់។ ខ្ញុំសុំទោសចំពោះការធ្វើគំរូអាក្រក់នេះ។ ខ្ញុំចង់ឲ្យអ្នកដឹង និងយល់ថា ខ្ញុំសោកស្ដាយណាស់ ហើយខ្ញុំពិតជាត្រូវការលុយពិតមែន»។ នេះបើតាមការសរសេររបស់ Arthit។
យ៉ាងណាក៏ដោយ វាជាសំណាងល្អមួយ ដោយសារតែផ្ទះខាងលើ រងការខូចខាតតែជញ្ជាំងមួយចំហៀង ហើយគ្មាននរណាម្នាក់រងគ្រោះឡើយ។
លោកប៉ូលិស Sampat Srichanthuek នៃស្រុក Khaen Dong បាននិយាយកាលពីម្សិលមិញថា លោកបានណែនាំមន្ត្រីឲ្យទៅប្រមូលភស្តុតាង , សាកសួរសាក្សី និងបានស្នើសុំដីកាចាប់ខ្លួន Arthit ទៀតផង។ប្រសិនបើរកឃើញថា Arthit មានកំហុស នោះរូបគេនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី ៥ ទៅ ២០ ឆ្នាំ៕
ចុចអាន៖