ព្រោះ​មនុស្ស​ម្នាក់​​ជា​ហេតុ​នាំ​ឲ្យ Morata បង្ហាញ​ទម្រង់​លេង​​ល្អ​លើដី​អង់គ្លេស

  • 2017-12-15 02:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alvaro Morata  បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គេ​តែងតែ​មើល​ពី​របៀប​លេង​របស់ Didier Drogba អំឡុង​ពេល​​លេង​នៅ​ Chelsea ដើម្បី​យក​មក​អនុវត្តន៍​លើ​ទីលាន។

អតីត​សមាជិក Real Madrid​ បាន​ចាប់​ផ្ដើម​ជីវិត​ដ៏​ស្រស់បំព្រង​ លើ​ទឹក​ដី​​ប្រទេស​អង់គ្លេស បង្ហាញ​ខ្លួន​៧​ប្រកួត​ដំបូង​ រក​បាន​ដល់​ទៅ​៦​គ្រាប់ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​ខ្សត់​គ្រាប់​បន្តិច​ដោយ​សារ​​មាន​របួស។

Morata បាន​និយាយ​ថា គេ​បាន​សិក្សា​ពី​ក្បួន​លេង​របស់​សិស្ស​ច្បង Drogba ចាប់​តាំង​ពី​ខ្លួន​បាន​ផ្លាស់​មក Stamford Bridge កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ហើយ​បច្ចុប្បន្ន​ក៏​នៅ​តែ​បន្ត​មើល​ដដែល។ "ខ្ញុំ​តែង​មើល​នៅ​ផ្ទះ​ ដូច្នេះ​ខ្ញុំ​ពង្រឹង​សមត្ថភាព​ជាមួយ Didier”។ សម្ដីMorata។ ក្នុង​ចំណោម​គ្រាប់​ទាំង​អស់​របស់​កីឡាករ​អេស្ប៉ាញ​រដូវ​កាល​នេះ ៦​គ្រាប់​សម្រេច​ដោយ​ក្បាល។

ចំពោះ​មូល​ហេតុ​ដែល​តែង​រក​គ្រាប់​ដោយ​ក្បាល កីឡាករ​វ័យ​២៥​ឆ្នាំ​ថ្លែង​ថា កាល​ពី​គេ​អាយុ​៧​ឬ​៨​ឆ្នាំ ឪពុក​របស់​គេ​តែង​​បោះ​បាល់​ឲ្យ​គេ​លោត​តែត​ពេល​ហ្វឹកហាត់​។ នេះ​ជា​គ្រឹះ​មួយ​​ ដែល​នាំ​ឲ្យ​​​ការ​ប្រើ​ក្បាល​របស់​គេ​បាន​ល្អ៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ