ជនជាតិថៃ ភាគខាងជើង នាំគ្នាយកកូនផ្ទះតូចៗ មកឲ្យព្រលឹងខ្មោចរស់នៅ
- 2017-12-16 02:55:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិថៃ ភាគខាងជើង នាំគ្នាយកកូនផ្ទះតូចៗ មកឲ្យព្រលឹងខ្មោចរស់នៅ
ចន្លោះមិនឃើញ
នៅភាគខាងជើងខេត្ត Tak ប្រទេសថៃ ប្រជាពលរដ្ឋមានការភ័យខ្លាច បន្ទាប់ពីរកឃើញថា មានមនុស្សយកកូនផ្ទះតូចៗមកបោះចោល ព្រោះតាមប្រពៃណីរបស់ពួកគេ ព្រលឹងខ្មោចប្រហែលជាបានចូលមកនៅក្នុងផ្ទះតូចៗទាំងនេះ។
ស្រ្តីជនជាតិមីយ៉ាន់ម៉ាម្នាក់ មានឈ្មោះថា Mong Lae បានប្រាប់ថា នាងរស់នៅចម្ងាយតែ ៥០០ម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលគេបន្សល់ទុកកូនផ្ទះទាំងនោះ។ ស្រ្តីរូបនេះបានបន្ថែមថា នាងភ័យខ្លាចការជួបនឹងព្រលឹងខ្មោចខ្លាំងណាស់ ពេលឆ្លងកាត់នៅពេលយប់ម្តងៗ។
ជាមួយគ្នានេះដែរ កូនផ្ទះមួយខ្នងត្រូវបានគេសរសេរឈ្មោះនៅលើជញ្ជាំង ដែលអ្នកស្រុកជឿជាក់ថា ជាកម្មសិទ្ធិរបស់មនុស្សដែលស្លាប់ទៅ ហើយផ្ទះនេះត្រូវបានធ្វើឡើងសម្រាប់អ្នកដែលស្លាប់នោះ។
បើយោងតាមសារព័ត៌មានថៃ Sanook បានឲ្យដឹងថា ប្រពៃណីនៃការបន្សល់ទុកកូនផ្ទះតូចៗសម្រាប់ព្រលឹងខ្មោចនេះ ត្រូវបានគេហៅថា tan huan noi ដែលជាពាក្យរបស់ជនជាតិថៃភាគខាងជើង មានន័យថា ការផ្តល់ផ្ទះតូចៗ។
ប្រជាជនថៃនៅភាគខាងជើង ជឿជាក់ថា នៅពេលពួកគេស្លាប់ ព្រលឹងអាចនឹងមិនមានសេចក្តីសុខ ដូច្នេះគ្រួសារត្រូវបន្សល់ទុកកូនផ្ទះតូចៗ សម្រាប់សាច់ញាតិ និងខ្មោចដទៃទៀត ក្រោយពេលពិធីបុណ្យសព។ មិនតែប៉ុណ្ណោះ ពួកគេដាក់សម្ភារៈចាំបាច់មួយចំនួន ដូចជា ខ្នើយ ពូក សំលៀកបំពាក់ ឬ ប៉ាន់តែ នៅក្នុងផ្ទះទាំងនោះទៀតផង៕
ចុចអាន៖