Google Tango វ៉ា​មិន​ឈ្នះ​បច្ចេកវិទ្យា AR ចុង​ក្រោយ​បិទ​តូប​ទៅ​ស្រុក​ដើម​វិញ

  • 2017-12-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tango ជា​បច្ចេកវិទ្យា​ថ្មី​ប្លែក​របស់ Google ដែល​មាន​សណ្ឋាន​ស្រដៀង​ទៅ​នឹង​បច្ចេកវិទ្យា AR។ យ៉ាង​ណា​មិញ Google បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​ថា គម្រោង​មួយ​នេះ​នឹង​បិទ​ចោល​តែ​ម្ដង​នៅ​ខែ​មីនា ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

AR Tango

Google បាន​ព្យាយាម​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា Tango មក​ដាក់​នៅ​លើ​ស្មាតហ្វូន​ដូច​ទៅ​នឹង AR ដទៃ​ទៀត​ដូចជា Google ARCore, Google ARStar Wars ជាដើម។ ប៉ុន្តែ ARTango ធ្វើ​មិន​សូវ​បាន​ល្អ ពិបាក​សំគាល់​វត្ថុ​ផ្សេងៗ តែង​ជួប​បញ្ហា​ញឹក​ញាប់ ត្រូវ​ការ​ភ្ជាប់​ជាមួយ​ឧបករណ៍​ដែល​មាន Sensor ល្អៗ ជា​ហេតុផល​ធ្វើឲ្យ Google សំរេច​ចិត្ត​បិទ​ចោល​តែ​ម្ដង។

ចាប់​តាំង​ពី​ប្រកាស​បច្ចេកវិទ្យា​នេះ​កាល​ពី​ឆ្នាំ ២០១៤ ស្មាតហ្វូន​ដែល​មាន​បច្ចេកវិទ្យា ARTango នេះ​មាន​តែ​ម៉ូឌែល Lenovo Phab 2 Pro មួយ​គត់​ដែល​មាន​សំណាង​បាន​ស្គាល់ Tango តែ​អកុសល​អី ទាំង Lenovo Phab 2 Pro និង​បច្ចេកវិទ្យា Tango សុទ្ធ​តែ​មិន​ជោគជ័យ។

មក​ដល់​ឥឡូវ​នេះ​បច្ចេកវិទ្យា AR របស់ Google ដែល​ល្បី​ជាង​គេ​គឺ ARCore ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ប្រើ​ជាមួយ​អ្វី​ក៏​បាន តម្រូវ​ការ​វា​សាមញ្ញ​មិន​ស្មុគ​ស្មាញ មិន​ចាំ​បាច់​ដល់​ទៅ​ស្មាតហ្វូនល្អៗ​ក៏​ប្រើ​បាន​ដែរ៕

ទស្សនា​វីដេអូ​នេះ​ដើម្បី​ដឹង​ច្បាស់​ដំំណើរ​ការ Tango

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ​ទាក់​ទង

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា