មួយ​ពព្រិច​ភ្នែក​! ក្លោងទ្វារ​ឡើង​ភ្នំបូក​គោ​បាន​ប្ដូរ​ឈ្មោះ​សាជាថ្មី

  • 2017-12-18 03:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ​ទៅលើការ​កែប្រែឈ្មោះ​ក្លោង​ទ្វារ​ចូល​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ ពេល​នេះ​ក្លោង​ទ្វារត្រូវ​បានដាក់​ឈ្មោះ​សាជាថ្មី​ហើយ​ ឈ្មោះថា ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​«បូកគោ» ​ជាព្រះនាម​អតីត​ព្រះមហាក្សត្រ​ខ្មែរ។

(រូបភាពប្ដូរឈ្មោះចុងក្រោយ ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​«បូកគោ»)

ការប្ដូរឈ្មោះក្លោងទ្វារនេះ ត្រូវបានបញ្ជា​របស់​សម្ដេច ហ៊ុន សែន បាន​ធ្វើឡើង​ក្រោយ​មាន​ការ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​កាលពី​ពេល​កន្លង​ទៅ ចំពោះ​ការ​ប្ដូរឈ្មោះ​នៅ​ក្លោង​ទ្វារ​មុខ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែម​ថា តំបន់​ប្រវត្តិសាស្រ្ត ត្រូវតែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់​ខាត និងបានបញ្ឈប់ឲ្យយកប្រាក់សម្រាប់ចូលទស្សនារមណីយដ្ឋាន​នេះ៕

(រូបភាពប្ដូរឈ្មោះលើកទី២ជា​ រមណីយដ្ឋាន​ សុខា ឋានសួគ៌​)
(រូបភាពលើកដំបូងឈ្មោះ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ)

អត្ថបទ៖ ស៊ិន សាវ៉េត