វ៉ូវីណាម មានផែនការធំៗ ពីរនៅពីរឆ្នាំបន្ទាប់
- 2017-12-18 04:48:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ូវីណាម មានផែនការធំៗ ពីរនៅពីរឆ្នាំបន្ទាប់
ចន្លោះមិនឃើញ
សហព័ន្ធ វ៉ូវៀតណាម កម្ពុជា មានផែនការធំៗចំនួនពីរគឺនៅឆ្នាំ២០១៨ គ្រោងរៀបចំការប្រកួតកីឡាវ៉ូវៀតណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ និងឆ្នាំ២០១៩ រៀបចំព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោក។
ក្នុងពិធីទទួលទានអាហារជុំកីឡាករកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូ លោក ឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធកីឡាវ៉ូវៀតណាមកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅឆ្នាំ២០១៨ ជាចំណុចចាប់ផ្ដើមក្នុងការឆ្ពោះទៅរកការរៀបចំព្រឹត្តិការណ៍ពិភពលោកឲ្យបានល្អបំផុតនៅឆ្នាំ២០១៩។ លោកមើលឃើញចំណុចខ្វះខាតមួយ ដែលសហព័ន្ធរបស់ខ្លួនកំពុងរៀបចំធ្វើ ដើម្បីពង្រឹងដល់ការដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ពិភពលោកនៅឆ្នាំ២០១៩ គឺត្រូវបង្កើនកីឡាករឲ្យបានច្រើនជាងបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា ពេលនេះ វ៉ូវៀតណាម មានកីឡាករជម្រើសជាតិចំនួន ១៧ រូប និងបម្រុងជាង ២០នាក់ ដែលចំនួននេះនៅតិចនៅឡើយ។ សម្រាប់ឆ្នាំ២០១៩ ដែលគ្រោងរៀបចំព្រឹត្តិការណ៍នេះដែរ លោកបានអះអាងថា នឹងបញ្ជូនកីឡាករល្អៗមួយចំនួនទៅហ្វឹកហាត់នៅវៀតណាម ដើម្បីធាការដល់ការដណ្ដើមមេដាយ។
សូមបញ្ជាក់ថា កាលពីដើមខែសីហា ឆ្នាំ២០១៧ សហព័ន្ធវ៉ូវៀតណាមកម្ពុជា បានក្រសោបមេដាយបានចំនួន ២២ គ្រឿងពីព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ដោយមេដាយទាំង ២២ គ្រឿងនោះគឺមាស ៤ គ្រឿងប្រាក់ ៩ គ្រឿង និងសំរឹទ្ធ ៩ គ្រឿង៕