Man City នឹង​ធ្វើ​ឲ្យ​ Pep ក្លាយ​ជា​អ្នក​ចាត់ការ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​លើ​លោក​

  • 2017-12-18 08:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពិភព​បាល់​ទាត់​នៅ​ពេល​ត​កុងត្រា​ថ្មី​ដែល​មាន​តម្លៃ​៨០​លាន​ផោន។​

Pep Guardiola

ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​លេង​ឈ្នះ​១៦​ប្រកួត​ជាប់​គ្នា​នៅ Premier League ក្រោយ​ផ្ដួល​ Tottenham ៤-១ កាល​ពី​ថ្ងៃ​សៅរ៍​ធ្វើ​ឲ្យ​ពួកគេ​ដាច់​នៅ​កំពូល​តារាង​ចំនួន​១៤​ពិន្ទុ។ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ Man City យល់​ថា​ Pep ជា​បុគ្គល​សក្ដិសម​បំផុត​ និង​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​រូប​លោក​ឲ្យ​ស្នាក់​នៅ​ទឹកដី Etihad ច្រើន​ឆ្នាំ​ទៀត។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ចុះ​កុងត្រា​៣​ឆ្នាំ​ពេល​មក​ដឹកនាំ​ក្រុម​ក្នុង​ឆ្នាំ​២០១៦​ដោយ​ទទួល​ប្រាក់​ឈ្នួល​១៥​លាន​ក្នុង​មួយ​ឆ្នាំ​ ហើយ​ពេល​នេះ​ City ចង់​ផ្ដល់​កុងត្រា​ថ្មី​៤​ឆ្នាំ​ទៀត​ មាន​តម្លៃ​៤សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​ឬ​ ២០​លាន​ក្នុង​មួយ​ឆ្នាំ ​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​គឺ​ស្ថិត​នៅ​លើ​ Pep​៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត